Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ ស្ដីឲ្យកម្មវិធីអូស្កាធ្ងន់ៗ ដែលឲ្យពានធំទៅភាពយន្តកូរ៉េ "Parasite”

  • បោះពុម្ព

ភាពយន្ត "Parasite” បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យកាលពីដើមខែ ដោយបានក្លាយជាភាពយន្តភាសាបរទេសដំបូងគេ អាចឈ្នះពាន "Best Picture” ពីកម្មវិធីពានរង្វាន់ Academy Awards (គ្រប់គ្នាស្គាល់ថាជាកម្មវិធីពានរង្វាន់អូស្កា) របស់សហរដ្ឋអាមេរិក។

ក្រៅពីពានរង្វាន់ធំនេះ ភាពយន្ត "Parasite” ក៏ឈ្នះពាន Best International Feature Film, Best Directing និង Best Original Screenplay ផងដែរ។ ខណៈដែលពិភពលោកធ្វើការសាទរ និងកោតសរសើរភាពយន្ត និងអ្នកដឹកនាំភាពយន្ត Bong Joon Ho ស្រាប់តែបុគ្គលល្បីម្នាក់បង្ហាញគំនិតខុសពីនេះ។

អំឡុងការឡើងថ្លែងសុន្ទរកថាក្នុងតំបន់ Colorado Springs រដ្ឋ Colorado លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានយកពេលនិយាយអំពីភាពយន្ត "Parasite” ដោយចាប់ផ្ដើមជាមួយការហៅឈ្មោះកម្មវិធី Academy Awards ចំៗ ថាកម្មវិធីនេះមិនល្អ។

លោក ដូណាល់ ត្រាំ បានថ្លែងដូចតទៅនេះ ៖ "និយាយអ៊ីចឹង អ្នកទាំងអស់គ្នាមានបានទស្សនាឬអត់ ថាកម្មវិធី Academy Awards ឆ្នាំនេះអន់យ៉ាងណា? ហើយអ្នកឈ្នះ គឺជាភាពយន្តមួយរបស់កូរ៉េខាងត្បូង តើវាជាស្អីឲ្យប្រាកដ? យើងមានបញ្ហាគ្រប់គ្រាន់ហើយជាមួយកូរ៉េខាងត្បូងជាមួយការជួញដូរ ហើយបន្ថែមពីនេះ ពួកគេ (Academy Awards) បានឲ្យពានរង្វាន់ភាពយន្តល្អដាច់គេប្រចាំឆ្នាំទៅពួកគេ (កូរ៉េខាងត្បូង)? តើវាល្អមែន? ខ្ញុំមិនដឹងទេ។

” បន្ថែមពីនេះលោក ដូណាល់ ត្រាំ ក៏បានធ្វើការវាយប្រហារដល់ផ្នែកមួយចំនួនទៀតនៃកម្មវិធីអូស្កា រួមមានបង្ហាញការមិនពេញចិត្តចំពោះតារាសម្ដែង Brad Pitt ផងដែរ។ គួរដឹងថាពេលឡើងទទួលពានរង្វាន់ Brad Pitt បានរិះគន់ដល់សភាអាមេរិក ទាក់ទងនឹងការសួរចម្លើយលោក ដូណាល់ ត្រាំ៕


 


ដកស្រង់ពី៖ Sabay