បណ្តាញសង្គម

តារា​ស្រី​មាន​មុខ​ស្រ​ដៀង​ជំទាវ ស្រីតូច ចំណាន រៀបការ​ជា​មួយ​ឯកឧត្ដម​វ័យ​ក្មេង​ម្នាក់​

កញ្ញាឯកធម្មជាតិ ទេព ម៉ាយ៉ារ៉ែត ដែលល្បី មានមុខស្រដៀងជំទាវ ស្រីតូច ចំណាន បានសម្រេចចិត្តរៀបការហើយ កាលពីម្សិលមិញនេះ ដោយស្វាមី របស់អ្នកនាងត្រូវបានគេដឹងថា មានឋានៈជាឯកឧត្ដមថែមទៀតផង។

អាពាហ៍ពិពាហ៍របស់ពួកគេ បានធ្វើឡើងនៅ វិមានសែនសុខ ក្រោយវត្តមានភ្ញៀវកិត្តិយស មានឋានៈជាឯកឧត្ដម ជំទាវ ព្រមទាំងអ្នកសិល្បៈល្បីជាច្រើន។ ស្វាមីរបស់មានមានឈ្មោះថា បុត្រ រំដួលរង្សី មានឋានៈជាឯកឧត្ដម បម្រើការនៅ ស្ថាប័នធំមួយ ហើយក៏ជា អតីតអ្នកដឹកនាំសិល្បៈផងដែរ ដោយពួកគេ ទាំងពីរបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ។

ទន្ទឹមនឹងនោះ អ្នកទាំងពីរបានថែមទាំងបោះទុនរកស៊ី ជាមួយគ្នាជាច្រើន មុខរបរជាច្រើនឆ្នាំជាមួយ ទម្រាំស្គាល់ចិត្តគ្នាច្បាស់លាស់ ទើបសម្រេចចូលរោងការ។ ស្រីស្អាត ទេព ម៉ាយ៉ារ៉ែត ដែលល្បីមានមុខមាត់ស្រដៀងនឹងជំទាវ ស្រីតូច ចំណាន បន្ទាប់ពីជាប់ជាកញ្ញាឯកធម្មជាតិកាលអំឡុងឆ្នាំ ២០១៧ ការងារសិល្បៈហាក់ដូចមិនសូវចេញមុខច្រើនឡើយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់វិញ តារាស្រីរូបនេះបែរជា មានមុខច្រើនលើវិស័យជំនួញទៅវិញ។

បច្ចុប្បន្ននាងកំពុងតែបោះទុនវិនិយោគលើជំនួញ គ្រឿងថែរក្សាសម្រស់ ព្រមទាំងលើ ផ្ទះល្វែងរាប់រយល្វែង ដោយប្រើទុនរាបសិបលានដុល្លារឯណោះ។ ជោគជ័យទាំងនេះ ក៏ព្រោះ ការព្យាយាម ដាក់គោលដៅឲ្យបានច្បាស់លាស់ ហើយម្យ៉ាង នាងថា ក៏ជាចំណែកមួយពីសិល្បៈ ធ្វើឲ្យមហាជនស្គាល់នាង មានអតិថិជនគាំទ្រ លើជំនួញរបស់នាង។

អតីតសិស្សសាលាផ្នែករបាំនៅសាលាវិចិត្រសិល្បៈមានកំណើតមកពីខេត្តកំពង់ឆ្នាំងរូបនេះ បានបន្តឲ្យដឹងថា ទោះបីជាមមាញឹកលើការជំនួញបែបនេះក្ដី តែអ្នកនាង មិនបានបោះបង់ការងារសិល្បៈឡើយ រាល់ថ្ងៃគឺ នៅតែឆ្លៀតទៅថតម្ដងម្កាល ដែលការងារញឹកញាប់ជាងគេ គឺថតសម្អាងការ ហើយគ្រោងថតរឿងភាគឲ្យផលិតកម្មមួយថែមផងដែរ។

នាងថ្លែងជា ចុងក្រោយថា ទោះបីជាថ្ងៃក្រោយខ្លួនមានទ្រព្យច្រើនបែបណាក្ដី ចំពោះការងារសិល្បៈវិញនាងមិនបោះបង់ចោលឡើយ ព្រោះវាគឺជាអាជីពដែលស្រលាញ់តាំងពីដឹងក្ដី ម្យ៉ាងនាងគិតថា ការងារសិល្បៈនេះប្រសិនបើខ្លួនចេញមុខកាន់តែច្រើននោះក៏ជាចំណែកមួយជួយឲ្យការងាររកស៊ីនាងកាន់តែជោគជ័យផងដែរ ។

ក្រោយពីរៀបការរួច អ្នកទាំងពីរគ្រោង ដឹកដៃ គ្នាទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសជាច្រើនថ្ងៃ ហើយបន្ទាប់ពីត្រឡប់មកវិញ នឹង ពង្រីក មុខរបរជាច្រើនមុខថែមទៀតផង៕

ដកស្រង់ពី៖ Sabay