បណ្តាញសង្គម

TWICE ត្រូវបង្ខំចិត្តរំសាយការ​ប្រគំតន្ត្រី​ចោលព្រោះការ​ផ្ទុះខ្លាំងពេកនៃមេរោគ COVID-19

នៅថ្ងៃទី ២៤ ខែកុម្ភៈ ផលិតកម្ម JYP បានបញ្ជាក់ថា ការប្រគំតន្ត្រីរបស់ TWICE នឹងត្រូវរំសាយចោល ដោយសារតែករណីផ្ទុះឡើងនៃមេរោគ COVID-19។

មុនសម្រេចលុបចោលការសម្ដែង TWICE ត្រូវមានការប្រគំតន្ត្រីដ៏ធំ "TWICE WORLD TOUR TWICELIGHTS in Seoul” ដែលជាការប្រគំតន្ត្រីចុងក្រោយនៅថ្ងៃទី ០៧ និង០៨ ខែមីនា នៅពហុកីឡដ្ឋាន Olympic Gymnastics Arena។ ប៉ុន្តែដោយសារ អត្រាអ្នកឆ្លងមេរោគប្រភេទថ្មី COVID-19 កើនឡើងខ្លាំងពេក ទើបផលិតកម្ម JYP សម្រេចចេញសេចក្ដីជូនដំណឹង ដោយសុំទោសអ្នកគាំទ្រ និងបញ្ជាក់ថាការប្រគំតន្ត្រីត្រូវរំសាយចោល ដើម្បីរក្សាសុវត្ថិភាពដល់តារា ពិសេសអ្នកគាំទ្រដែលនឹងត្រូវមកចូលរួម។

សម្រាប់អ្នកដែលទិញសំបុត្ររួចរាល់ ក៏នឹងត្រូវក្រុមការងារវេរលុយឲ្យវិញទាំងអស់ដែរ៕

ដកស្រង់ពី៖ Sabay