Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​ទ្រព្យ ៣០០ លាន​ដុល្លារ ទិន ហ្វី ​រង​ការ​រិះគន់​ខ្លាំង ពេល​មិន​ខ្ចី​​បរិច្ចាគ​​សូម្បីមួយ​សេន​ឲ្យ​ជន​រងគ្រោះ​វីរុស​កូរ៉ូណា

  • បោះពុម្ព

ទោះបីជាបានផ្ញើពាក្យពេចន៍ដើម្បីលើកទឹកចិត្តដល់វេជ្ជបណ្ឌិតនៅទិក្រុង Wuhan ហើយក៏ដោយ តែកំពូលតារាសម្ដែងប្រុសហុងកុង Stephen Chow នៅតែរងការរិះគន់ជាខ្លាំង នៅពេលមិនបរិច្ចាគថវិកាដូចតារាធំៗដទៃ។

បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា តារាសម្ដែងជើងចាស់ហុងកុង Stephen Chow បានបង្ហាញក្ដីព្រួយបារម្ភរបស់ខ្លួនចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ជាពិសេសគឺទីក្រុង Wuhan។ តាមនោះដែរ តួរឿង និស្សិតផ្ដាច់សង្ខារ បានផ្ញើអាត់សំឡេងមួយដើម្បីលើកទឹកចិត្តដល់វេជ្ជបណ្ឌិត និងប្រជាជននៅ Wuhan ទាំងអស់ និងថ្លែងអំណរគុណដល់ពេទ្យទាំងអស់ដែលបានទស្សនារឿង មហិទ្ធិរិទ្ធស៊ុនអ៊ូខុង របស់លោកដែលបានចាក់ដើម្បីលើកទឹកចិត្តដល់ពេទ្យទាំងអស់។

សកម្មភាពរបស់ តារា រូបនេះទទួលបានចំណាប់អារម្មណ៍ជាខ្លាំង យ៉ាងណាក្ដី ភ្លាមៗនោះ លោកក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងដូចគ្នា។ មូលហេតុដែលលោកត្រូវគេថាឲ្យនោះគឺ ទោះបីជាបានលើកទឹកចិត្តគេមែន តែលោកមិនបានជួយបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដូចតារាដទៃដូចជា ឈិន ឡុង ឬ Yang Mi ឡើយ។

ជាមួយនឹងទ្រព្យសម្បត្តិ ៣០០លានដុល្លារ ទិន ហ្វី គឺជាតារាក្នុងចំណោមដែលមានបំផុតនៅហុងកុង អាស្រ័យហេតុនេះ ការដែលលោកមិនបរិច្ចាគលុយនោះ ធ្វើឲ្យគេថា លោករិះថាំហួសហេតុ។ យ៉ាងណាក្ដី អ្នកគាំទ្ររបស់លោកបានចេញមុខបកស្រាយថា ការបរិច្ចាគគឺជាការស្ម័គ្រចិត្ត ដូចនេះចង់ ឬមិនចង់ គឺស្រ័យលើសមីខ្លួនឯងផ្ទាល់ ទិន ហ្វីគ្មានអ្វីខុសឡើយ៕

 

ដកស្រង់ពី៖ Sabay