Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹត្តិការណ៍​សម្រាប់​អ្នក​ស្រឡាញ់ Modeling គ្រោង​ធ្វើ​ចុង​សប្ដាហ៍​នេះ ហើយ​ឲ្យ​ចូល​រួម​ដោយ​សេរី​ទៀត

  • បោះពុម្ព

ព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រៀមនឹងបើកជូនប្រិយមិត្តអ្នកស្រឡាញ់វិស័យ Modeling ចូលរួមដោយឥតគិតថ្លៃផងនោះ គ្រោងនឹងប្រព្រឹត្តឡើងនៅចុងសប្ដាហ៍នេះហើយ។ នេះបើតាមស្ថាបនិកគម្រោងម្នាក់បានបង្ហើប។

ព្រឹត្តិការណ៍នេះត្រូវគេដាក់ឈ្មោះថា "Industry Night” ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅហាង "Fizz Bar” ស្ថិតនៅតំបន់ទួលទំពូងនាថ្ងៃទី ២៩ កុម្ភៈ ២០២០ ពីម៉ោង ៦:០០-១០:០០យប់។ នេះមិនមែនជាការប្រកួតប្រជែង ហើយក៏មិនមែនជាការដើរម៉ូដដែរ ប៉ុន្តែ Phatry Derek Pan ស្ថាបនិកក្រុមម៉ូដែល Perfect 10 និងជាម្ចាស់គម្រោងខាងលើ នេះជាកន្លែងជួបជុំរបស់បុគ្គលល្បីៗមកពីផ្នែកជាច្រើន ដើម្បីបង្កើតទំនាក់ទំនង ឈានទៅពង្រឹង និងពង្រីកអាជីវកម្មពួកគេ។

តាមស្ថាបនិកដដែល តារាម៉ូដែលជាតិ និងអន្តរជាតិ រួមជាមួយប្រិយមិត្តដែលស្រឡាញ់ចូលវិស័យបង្ហាញម៉ូដទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកដែលបម្រើឲ្យវិស័យផ្សេងទៀតដូចជាភាពយន្ត និងទូរទស្សន៍ជាច្រើននឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើព្រមគ្នា។ មិនត្រឹមផ្ដល់ជូនការចូលរួមដោយឥតគិតថ្លៃ Phatry បញ្ជាក់ថា ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី នឹងត្រូវផ្ដល់ជូននូវភេសជ្ជៈដោយឥតគិតថ្លៃថែមទៀត។ នេះគឺជាលើកទី១ដែល Perfect 10 ក្រុមម៉ូដែលប្រមូលផ្ដុំដោយតារាម៉ូដែលវ័យក្មេង ស្អាត និងព្រមដោយទេពកោសល្យបានរៀបចំព្រឹត្តិការណ៍ខាងលើឡើង ហើយតារាម៉ូដែលទាំងអស់របស់ក្រុមនេះ នឹងបង្ហាញវត្តមានព្រមគ្នាក្នុងកម្មវិធី។

លោក Phatry បញ្ជាក់ថា ត្បិតនេះជាលើកទី១ ប៉ុន្តែព្រឹត្តិការណ៍ "Industry Night” គ្រោងនឹងមានជាបន្តបន្ទាប់នាពេលខាងមុខ។ "យើងមានបំណងថានឹងរៀបចំឲ្យបានរៀងរាល់ ២ខែម្ដង ពាក់ព័ន្ធនឹងវិស័យដើរម៉ូដ ភាពយន្ត និងទូរទស្សន៍នេះ នាពេលអនាគត ប៉ុន្តែខុសពីព្រឹត្តិការណ៍លើកនេះ កម្មវិធីលើកក្រោយអាចជាការប្រកួតដើរម៉ូដ បន្ថែមពីលើគ្រាន់ជាវេទិកាដើម្បីជួបជុំរឹតចំណងទាក់ទងគ្នា!"។

Phatry ថ្លែង។ ដូច្នេះ កុំភ្លេច "Industry Night” នាព្រលប់ថ្ងៃសៅរ៍សប្ដាហ៍នេះនៅ Fizz Bar ជាប់ហាងកាហ្វេ Starbuck ទួលទំពូង៕

ដកស្រង់ពី៖ Sabay