បណ្តាញសង្គម

ស្ដាប់ ពេជ្រ សូលីកា បាន​ដឹង​ថាគូដណ្ដឹង​នាង ស្ថិត​ក្នុង​ជំពូក​បុរស​ដែល​សម​នឹង​​នារី​គ្រប់​គ្នា​ស្រឡាញ់

តារាចម្រៀង ពេជ្រ សូលីកា ថ្មីៗនេះ បានចេញសារ ដោយបានសារស័ព្ទវែងអន្លាយពីគូដណ្ដឹងរូបសង្ហារបស់នាង បញ្ជាក់ពីគុណសម្បត្តិមួយចំនួន ដែលជឿថា ទាំងនោះ គឺជាអ្វីនារីៗគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បាន។

"មនុស្សម្នាក់នេះហើយ ដែលមិនដែលទុកខ្ញុំចោល នៅពេលដែលមានបញ្ហា!”។ ពុំនោលខ្លី ដែល សូលីកា បានផ្ដើមក្នុងវេលាដែលនាងចង់លើកសរសើរអនាគតស្វាមីរបស់នាង ហើយក៏ក្រោយតែប៉ុន្មានដែលនាងបានជួបរឿងរ៉ាវលំបាកៗជាច្រើន ពិសេសករណីម្ដាយនាងបានជ្រុលខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មស្ត្រីម្នាក់កាលពី២ខែមុន។

ឆ្លងវេលានោះ បាននាំនាងឃើញពីភាពកាន់តែសំខាន់របស់បុរសដែលនាងបានសម្រេចភ្ជាប់ពាក្យ ព្រមទាំងសម្រេចមានតំណក់ឈាមរួមគ្នា។ សូលីកា បានលើកឡើងថា បុរសដែលនាងបានភ្ជាប់ពាក្យជាមួយកាលពី៤ខែមុននេះ គឺជាមនុស្សម្នាក់ដែលតែងតែនៅជាប់ជាមួយនាង ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

នាងថា "មនុស្សម្នាក់នេះហើយ ដែលតែងតែឈរកាន់ដៃ និងសម្លឹងមើលពីសុខទុក្ខរបស់ខ្ញុំ គ្រប់ពេលមិនដែលបោះបង់ខ្ញុំចោល ទាំងដែលខ្ញុំមិនដែលសុំ មិនថាបញ្ហាណាមួយក៏ដោយ គាត់តែងតែនៅក្បែរខ្ញុំ មើលថែខ្ញុំ រហូតដល់មើលថែប្អូនស្រីខ្ញុំម្នាក់ទៀត ដូចជាបងប្រុសបង្កើត"។ តារាស្រីបន្តទៀតថា "គាត់មិនដែលរអ៊ូ មិនដែលថាហត់ នឹងរឿងជាច្រើនដែលបានកើតឡើងចំពោះខ្ញុំ រឺក្រុមគ្រួសារខ្ញុំ ផ្ទុយទៅវិញ គាត់តែងតែយកចិត្តទុកដាក់ និងលួងលោមខ្ញុំគ្រប់ពេលវេលា"។

ដូច្នេះហើយ តបនឹងកាយវិការប្រពៃនេះ នាងសូមធ្វើការសុំទោសរាល់ទង្វើ ពាក្យសម្ដីដែលនាងបាននិយាយ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គូដណ្ដឹង ដែលពេលខ្លះនាង ក៏មិនបានធ្វើដោយការតាំងចិត្តដែរ។ "បងក៏មិនដែលប្រកាន់ រឺទុកអូនចោល រឿងមិនល្អកើតឡើងជាច្រើនក្នុងជីវិតខ្ញុំ ខ្ញុំមិនតូចចិត្តទេ យ៉ាងហោចណាស់ ខ្ញុំក៏មានបុរសម្នាក់នេះដែរមិនដែលលែងដៃខ្ញុំក្នុងពេលដែលខ្ញុំត្រូវការកំលាំងចិត្តជាខ្លាំង!” សូលីកា ថ្លែង។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គឹមហាន កាលពីថ្ងៃទី ២៥ តុលា ២០១៩ ដោយបានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ ពិសេសអ្នកគាំទ្ររបស់នាង ក៏ព្រោះតែច្រើនឆ្នាំមកហើយ តារាស្រី ត្រូវបានផ្គូរផ្គងជាមួយតារាចម្រៀង នីកូ ដែលបច្ចុប្បន្នជាតារារួមទ្រនំហង្សមាស។

មកទល់បច្ចុប្បន្ន តារាស្រីដ៏ស្រស់សោភា បាន និងកំពុងពពោះតំណក់ឈាមរបស់អ្នករចនាសំលៀកបំពាក់នៅអូស្ត្រាលី គឹមហាន ហើយ៕

ដកស្រង់ពី៖ Sabay