Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hyun Bin និង​ក្រុម​ការងារ​ត្រូវ​គេ​ហាម​មិន​ឲ្យ​​ចូល​ប្រទេស ព្រោះ​វីរុស​កូរ៉ូណា

  • បោះពុម្ព

តារាសម្ដែងប្រុសជួរមុខកូរ៉េ Hyun Bin និងក្រុមការងារនៃខ្សែភាពយន្ត មិនត្រូវបានអាជ្ញាធរប្រទេស Jordan ឲ្យចូលប្រទេសខ្លួនឡើយ ដោយសារតែវីរុសកូរ៉ូណាកំពុងរាតត្បាតខ្លាំងនៅប្រទេសកូរ៉េ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈមុននេះ បណ្ដាញព័ត៌មាន Starnews បានរាយការណ៍ថា ក្រុមការងារនៃខ្សែភាពយន្ត Bargaining ត្រូវផ្អាកការថតរបស់ខ្លួនដោយគ្មានពេលកំណត់ ព្រោះមិនអាចចូលប្រទេស Jordan បាន។ “ខ្សែភាពយន្តរបស់ពួកយើង គ្រោងចាប់ផ្ដើមថតនៅដើមខែមីនានៅប្រទេស Jordan យ៉ាងណាក្ដី ដោយសារតែការរាតត្បាតខ្លាំងពេកនៃវីរុសកូរ៉ូណានៅប្រទេសកូរ៉េ ដូច្នេះរដ្ឋាភិបាលប្រទេស Jordan បានហាមមិនឲ្យជនជាតិកូរ៉េចូលប្រទេសឡើយ។

ដូចនេះពួកយើងនឹងរៀបចំគម្រោងឡើងវិញ” ។អ្នកនាំពាក្យភាពយន្តនេះឲ្យដឹង។ នេះគឺជាបញ្ហាដ៏ធំមួយ របស់តារាសម្ដែងប្រុសលំដាប់ A លោកHyun Bin និងក្រុមការងារ ដ្បិតខ្សែភាពយន្តខាងលើគឺដាច់ខាតត្រូវថតនៅប្រទេសមួយនេះ។ គួរបញ្ជាក់ផងដែរថា ក្រៅពីប្រទេសចិនដីគោក កូរ៉េខាងត្បូង គឺជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាងគេ ដែលធ្វើឲ្យប្រទេសជាច្រើនមិនអនុញ្ញាតឲ្យប្រជាជនប្រទេសនេះចូលប្រទេសខ្លួនឡើយ៕

ដកស្រង់ពី៖Sabay