Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wooyoung ត្រូវ​​ចេញពីជួរទាហាន​លឿនមុនពេលកំណត់ ព្រោះកូរ៉ូណាវាយលុកពេក

  • បោះពុម្ព

នៅថ្ងៃទី ២៥ ខែកុម្ភៈមានសេចក្ដីរាយការណ៍មកថា Wooyoung សមាជិក 2PM ត្រូវបញ្ចប់កាតព្វកិច្ចពីជួរទាហានលឿនមុនថ្ងៃកំណត់ ដោយសារមេរោគ COVID-19 រាតត្បាតពេញប្រទេសខ្លាំងពេក។

អ្នកតំណាងប្រចាំផលិតកម្ម JYP បានចេញមុខបញ្ជាក់ថា៖ «អំឡុងពេល Wooyoung ឈប់សម្រាកវិស្សមកាលចុងក្រោយ លោកត្រូវបានគេបញ្ជាឲ្យរំសាយពីជួរទាហាន លឿនជាងកាលកំណត់នៅប៉ុន្មានថ្ងៃទៀតនេះ»។ ត្រឡប់ទៅថ្ងៃទី ២០ ខែកុម្ភៈ បណ្ដាញផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា គេបានរកឃើញទាហានម្នាក់ដែលស្ថិតនៅមូលដ្ឋានប្រចាំទីក្រុងសេអ៊ូល មានផ្ទុកមេរោគប្រភេទថ្មីកូរ៉ូណា ឬ COVID-19។

ការសម្រេចចុងក្រោយ មូលដ្ឋាននោះក៏បានសម្រេចដាក់កម្រិតជាបណ្ដោះអាសន្នចំពោះពេលវេលាឈប់សម្រាករបស់ទាហាន ការចេញទៅខាងក្រៅ និងអ្នកខាងក្រៅដែលមកកាន់មូលដ្ឋាននេះ។ ជាមួយគ្នានោះដែរ ជាលទ្ធផល Wooyoung ក៏ត្រូវបានទទួលបញ្ជាឲ្យចប់ការងារមុនកាលកំណត់ ស្របពេលលោកក៏បានឈប់សម្រាកលើកចុងក្រោយរួច និងនៅក្រៅមូលដ្ឋានដែលគេដាក់បម្រាមនាពេលនេះ៕

ដកស្រង់ពី៖ Sabay