Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាន់​ ឆាយ​ ត្រូវ​លក់​ផ្ទះ​២​ ដើម្បី​ឲ្យ​ប្ដី​ដោះ​បំណុល

  • បោះពុម្ព

បណ្ដាញព័ត៌មានកោះតៃវ៉ាន់បានឲ្យដឹងថា កំពូលតារាសម្ដែងស្រី Barbie Hsu កំពុងតែប្រកាសលក់ផ្ទះរបស់ខ្លួនដើម្បីសង្គ្រោះប្ដី ដោយសារតែការរកស៊ីរបស់ប្ដីនាងកំពុងជួបការឡុងចុងខ្លាំង។

នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ កន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បាននាំពាក្យបណ្ដាញព័ត៌មានតៃវ៉ាន់ថា តារាសម្ដែងស្រីជើងចាស់ Barbie Hsu កំពុងប្រកាសលក់ផ្ទះ២ ក្នុងចំណោមផ្ទះ៣ដែលឈរឈ្មោះនាង។ តាមនោះដែរ លោក Wang Xiaofei ស្វាមីរបស់តួឯកស្រីរឿង ស្នេហាបួនដួង កំពុងជួបទុក្ខលំបាកក្នុងការប្រកបមុខជំនួញសណ្ឋាគារនៅតៃវ៉ាន់ និងចិនដីគោក។

ដើម្បីជួយរំដោះដល់ការរកស៊ីរបស់ប្ដី តារាស្រីវ័យ៤៣ឆ្នាំ ត្រូវលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន បើចង់រក្សានូវជំនួញខាងលើ។ យោងតាមបណ្ដាញព័ត៌មាន Apple Daily សាន់ឆាយបានប្រកាសលក់ផ្ទះនៅ Residential Building ក្នុងតម្លៃ ៨,៩លានដុល្លារ និងមួយខ្នងទៀតនៅ តំបន់ Khi Ke Tshu ជាយក្រុងតៃប៉ិក្នុងតម្លៃ ២,៨៥លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ប្ដីរបស់សាន់ ឆាយ បានជួបផលវិបាកក្នុងរឿងរកស៊ីតាំងពីខែធ្នូ ឆ្នាំមុនមកម្ល៉េះ នៅពេលវីរុសកូរ៉ូណាចាប់ផ្ដើមវាយលុកចិនដីគោក និងតៃវ៉ាន់។ មនុស្សជាច្រើនបានលាន់មាត់អាណិត តារាស្រីរូបនេះ ដ្បិតពេលនេះត្រូវលក់ទ្រព្យសម្បត្តិខ្លួនឯងដើម្បីជួយដល់ប្ដី៕

ដកស្រង់ពី៖Sabay