បណ្តាញសង្គម

កម្មវិធី​ធំប្រចាំ​ឆ្នាំរបស់​ប៉ុស្តិ៍៍លេខ៣ថៃ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ ក្រោយ​កូរ៉ូណាគំរាមកំហែងខ្លាំង

កម្មវិធីដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាងគេប្រចាំឆ្នាំគឺ ព្រឹត្តិការណ៍សប្បុរសធម៌របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានផ្អាកដំណើរការការរៀបចំសិន ផ្អែកតាមបញ្ហាកើតឡើងដោយសារមេរោគ COVID-19។

តាមពិតទៅកម្មវិធីនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ដោយនឹងមានការសម្ដែងឈុតពិសេសៗរបស់តារាប្រចាំប៉ុស្តិ៍លេខ ៣ច្រើននាក់ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់តារាទៀតផង។ ប៉ុន្តែក៏ដោយសារ មេរោគកូរ៉ូណាផ្ទុះឡើងខ្លាំងពេកដែរនៅប្រទេសថៃ ជាហេតុក្រុមការងារសម្រេចផ្អាកការសម្ដែងសិន ជៀសវាងមានបញ្ហាជាយថាហេតុ និងក៏ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកចូលរួម និងតារាៗផង។

ចំពោះកាលបរិច្ឆេទ្ធពិតប្រាកដថាតើ កម្មវិធីគ្រោងនឹងរៀបចំពេលណានៅពេលខាងមុខ នៅមិនទាន់មានការបង្ហាញនៅឡើយ៕

ដកស្រង់ពី៖ Sabay