បណ្តាញសង្គម

តារាពូកែញ៉ាំ Soobin ថត​បង្អួតរាងស្លីមជាងមុន ក្រោយសម្រកបានសម្រេច

តារាបណ្ដាញសង្គមដែលល្បីឈ្មោះតាមរយៈការបង្ហាញវីដេអូ ញ៉ាំអាហារច្រើនបង្អួតភ្នែកអ្នកមើល Yang Soobin បានធ្វើឲ្យអ្នកគាំទ្រដែលចូលចិត្តតាមដាននាងភ្ញាក់ផ្អើលជាខ្លាំង ពេលបង្ហាញរូបរាងស្គមជាងមុន។

គេដឹងហើយថា Yang Soobin ជាតារាបណ្ដាញសង្គមដែលពូកែញ៉ាំបំផុត ឃើញតែរាងក៏ដឹងថាយ៉ាងណា។ សំខាន់រាល់វីដេអូញ៉ាំដែលនាងបង្ហាញម្ដងៗ មានអ្នកចូលចិត្តតាមដានច្រើនៗណាស់ មិនថាក្នុងប្រទេសកូរ៉េទេ សូម្បីនៅថៃ និងកម្ពុជាក៏មានអ្នកមើលច្រើនដែរ។ ដោយឡែក អ្វីដែលភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី ២៦ នាងបានបង្ហោះរូបភាពនាងថតបង្ហាញរាងនៅក្លឹបហាត់ប្រាណ។

វាពិតជាបញ្ជាក់យ៉ាងច្បាស់ថា មកទល់ពេលនេះនាងប្លែកច្រើន ប្រែពីនារីដែលមានរាងធាត់ មកជានារីដែលមានគីឡូមធ្យម។ ឃើញបែបនេះ អ្នកគ្រប់គ្នា Surprise ជាខ្លាំង ព្រោះ Soobin ពីមុន ពេលនេះគេមានរាងស្អាតហើយ។ ប៉ុន្តែបើក្រឡេកទៅមើល Post ចាស់ៗដែលនាងបង្ហោះកាលពីខែតុលា ឆ្នាំ ២០១៩ ក៏ធ្វើឲ្យ Fan ផ្អើលម្ដងដែរ ព្រោះជារូបភាពនាងផ្គូរផ្គងពេលគីឡូនៅធាត់ខ្លាំង និងរូបរាងក្រោយនាងហាត់ប្រាណមួយរយៈមក៕

ដកស្រង់ពី៖ Sabay