បណ្តាញសង្គម

BTS លុបចោលការ​ប្រគំតន្ត្រីទេសចរណ៍​ក្រុង​សេអ៊ូល ព្រោះ​កូរ៉ូណា​​នៅសម្ដែង​ឫទ្ធិខ្លាំងពេក

ការប្រគំតន្ត្រីទេសចរណ៍របស់ BTS គឺ "MAP OF THE SOUL TOUR” គ្រោងនឹងចាប់ផ្ដើមបេសសកម្មនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ខាងមុខ ហើយតាមគម្រោងគឺនឹងធ្វើឡើង ២សប្ដាហ៍នៅពហុកីឡដ្ឋាន។

ប៉ុន្តែទោះជាយ៉ាងណា ផលិតកម្ម Big Hit ទើបតែចេញមុខប្រកាសថ្មីៗថា ពួកគេសម្រេចចិត្តលុបចោលការប្រគំតន្ត្រីក្នុងទីក្រុងសេអ៊ូល ដោយសារការរាតត្បាតនៅប្រទេសកូរ៉េបន្តវាយលុកខ្លាំងពេក។ ផលិតកម្មដដែលបានបញ្ជាក់ថា អ្នកនឹងមកចូលរួមគឺមានដល់ទៅ ២សែននាក់ឯណោះ ហើយក្នុងនោះក៏នឹងមានក្រុមការងាររាប់រយនាក់ទៀតចាំធ្វើការទៅតាមតួនាទីរៀងខ្លួន។

ដោយសារមានមនុស្សច្រើនបែបនេះ ដូច្នេះវាក៏អាចជាហានិភ័យខ្ពស់ដែរសម្រាប់គ្រប់គ្នាដែលនឹងមករួម ព្រោះមេរោគប្រភេទថ្មីនេះឆ្លងសាហាវណាស់។ ពិតណាស់ៗ ភ្លាមៗស្រាប់តែត្រូវលុបចោលបែបនេះ ប្រាកដជាធ្វើឲ្យអ្នកដែលចង់ចូលរួមខកចិត្ត ប៉ុន្តែពួកគេច្បាស់ជាយល់ច្បាស់ចំពោះការរក្សាសុវត្ថិភាពនេះ។ ក្នុងនោះ ផលិតកម្ម Big Hit ក៏បានសម្ដែងការសុំទោសចំពោះគ្រប់គ្នាដែរ ប៉ុន្រែនេះក៏ក្នុងន័យការពារគ្រប់គ្នាដែរ ។

ចំណែកឯលុយទិញសំបុត្រវិញ ក្រុមហ៊ុនក៏បានវេរឲ្យអ្នកដែលទិញរួចរាល់វិញដែរ។ ទោះបីការប្រគំតន្ត្រីក្នុងទីក្រុងសេអ៊ូលត្រូវបានលុបចោល ប៉ុន្តែគម្រោង Concert Tour ផ្សេងទៀតនឹងត្រូវធ្វើឡើងធម្មតា មិនមានការផ្លាស់ប្ដូរទេ៕

ដកស្រង់ពី៏៖ sabay