Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនួយ​ការ​តារាចម្រៀង​កូរ៉េ Chungha ឆ្លង​រោគ​កូរ៉ូណា ខ្លួន​នាង​ផ្ទាល់​កំពុង​ត្រូវ​តាមដាន

  • បោះពុម្ព

អ្នកគាំទ្រកំពុងបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដឹងថា ជំនួយការរបស់តារាចម្រៀងកូរ៉េល្បីឈ្មោះម្នាក់បានឆ្លងវីរុសកូរ៉ូណារួចហើយ ហើយជំនួយការរូបនេះក៏មានការឆ្លងឆ្លើយនឹងតារារបស់ខ្លួនផងដែរ។

កាលពីព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ កន្លងទៅនេះ បណ្ដាញព័ត៌មាន Osen របស់កូរ៉េបានធ្វើឲ្យពិភពសិល្បៈប្រទេសនេះជ្រួលច្របល់ជាខ្លាំងនៅពេលរាយការណ៍ថា ជំនួយការរបស់តារាចម្រៀងកូរ៉េស្រី Chungha បានឆ្លងវីរុសកូរ៉ូណាហើយ។ តាមនោះដែរ ប្រភពដដែលបានលើកឡើងថា ក្រោយពេលបញ្ចប់ការងារនៅស្រុកក្រៅដើម្បីថតរូបឲ្យទស្សនាវដ្ដីជាមួយតារារបស់ខ្លួននោះ ជំនួយការរូបនេះក៏មានអាការៈមិនស្រួលខ្លួន ដូចអាការៈជំងឺកូរ៉ូណា។

នៅក្នុងអំឡុងពេលនេះ ជំនួយការខាងលើ នៅតែជិះយន្តហោះ ក៏ដូចជាមានសកម្មភាពជាច្រើនទៀតជាមួយតារាចម្រៀងស្រីខាងលើ។ Osen បានបន្ថែមថា ទោះបីជាជិតដល់ពេល comeback ហើយក៏ដោយ តែតារាចម្រៀងខាងលើកំពុងតែត្រូវបានគេបំបែកឲ្យនៅម្នាក់ឯងដើម្បីតាមដានរោគសញ្ញា ថារូបគេមានឆ្លងពីជំនួយការដែរឬអត់។