បណ្តាញសង្គម

ធ្លាប់​តែ​ស្អាត​ដូច​ទេព​អប្សរ​ពេល​ថត​ទស្សនាវដ្ដី​ក្នុងស្រុក Liu Yifei ប្រែ​​សម្រស់​​មើល​សឹង​​មិន​ស្គាល់​ពេល​ថត​ទស្សនាវដ្ដី​អាមេរិក

បណ្ដាញព័ត៌មាន Sina បានចុះផ្សាយព័ត៌មានពីកម្រងរូបភាពថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Liu Yifei ថតឲ្យទស្សនាវដ្ដី The Hollywood Reporter របស់សហរដ្ឋអាមេរិក។

យោងតាមប្រភពដដែល សម្រស់របស់តួរឿង Mulan បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពេលថតឲ្យទស្សនាវដ្ដីខាងលើ។ នៅក្នុងកម្រងរូបនេះ ស្រីស្អាតវ័យ ២៧ឆ្នាំផាត់មុខដិតខ្លាំង មិនស្រាលហើយធម្មជាតិដូចថតរាល់ដង។ កម្រងរូបភាពដែលធ្លាប់តែស្អាតដូចទេពអប្សរប្រែទៅជាចាស់ខ្លាំង ដែលធ្វើឲ្យគេលើកឡើងថា នាងមិនស័ក្ដិសមនឹងស្ទីលបែបនេះទាល់តែសោះ។

មិនត្រឹមតែប៉ុណ្ណោះ ស្បែកដែលធ្លាប់តែសដូចបណ្ដូលចេករបស់ Liu Yifei ក៏ប្រែទៅជាស្រអាប់។ ក្រោយពេលឃើញ រូបភាពទាំងនេះ អ្នកគាំទ្ររបស់តួ សៀវ ឡុងនី បានលើកឡើងថា ស្រីស្អាតរូបនេះ នៅតែស័ក្ដិសមស្ទីលតែងខ្លួននៅប្រទេសចិន ជាជាងនៅបរទេសបែបនេះ៕

ដកស្រង់ពី៖ Sabay