Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តោះ...ដឹង​ពី​អាថ៌កំបាំង​ស្នាម​សាក់​ Tik Tok នៅ​លើ​ ក​ សុខ លីន!

  • បោះពុម្ព

សុខ លីន ដែលគេឯងស្គាល់ច្រើនតាមរយៈភាពក្រមិចក្រមើម និងកាយវិការរស់រវើករបស់នាងនៅលើបណ្ដាញសង្គម Tik Tok បានវិវត្តន៍ខ្លួនយ៉ាងលឿនទៅកាន់ពិភពសិល្បៈត្រឹមតែរយៈពេល២ឆ្នាំ។

នាងថា Tik Tok នេះហើយដែលបានផ្ដល់ឱកាសឲ្យនាងបានដើរម៉ូដ ហើយក្រុមហ៊ុននានាជួលឲ្យជួយផ្សព្វផ្សាយលក់ផលិតផលរបស់គេជាហូរហែ។ សុខ លីន និយាយថា រូបគេបានប្រែខ្លួនពីជាងអ៊ុតសក់នៅខេត្តកំពង់ចាម មកធ្វើជាតួឯកផ្ទាល់ខ្លួនស្ទើរគ្រប់រឿង ដើម្បីរកចំណូលតាមបណ្ដាញសង្គមដែលចំណូលបច្ចុប្បន្នគ្រាន់បើជាងមុន ហើយមានគេឯងស្គាល់ច្រើន។

ស្ថានភាពបែបនេះ បានធ្វើឲ្យកញ្ញាស្រឡាញ់Tik Tok កាន់តែខ្លាំង រហូតដល់កញ្ញាសម្រេចចាក់សាក់Tik Tok នៅលើកខាងស្ដាំទៀតផង។ សុខ លីន អាចរាប់បានថាជាពន្លកតារាដែលមានជំនាញច្រើនរាប់ទាំងកាយវិការកំប្លែង ដើរម៉ូត និងច្រៀង។ កញ្ញាថា រូបនាងចង់ក្លាយជាអ្នកចម្រៀងអាជីព តែកញ្ញាមិនសូវបានសម្ដី ម្យ៉ាងសមត្ថភាពច្រៀងរបស់កញ្ញាមិនទាន់ទៅរួចនៅឡើយ ទើបនាងឆ្លៀតពេលរកស៊ីផ្ទាល់ខ្លួនផង និងជួយផ្សព្វផ្សាយផលិតផលឲ្យគេផង តែក៏មិនភ្លេចប្រឡូកក្នុងសិល្បៈបណ្ដើៗដែរ៕

ដកស្រង់ពី៖ Sabay