Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ​ណាស់ មកុដ​ស្ដេច​ខ្មែរ​ដ៏​ល្បី​ទាំង​៣ព្រះ​អង្គ ឯម រៀម យក​មក​ច្នៃ​បញ្ចូល​គ្នា​ជា​មកុដ​១​ថ្មី​ឲ្យ ប៊ី សុធារី

  • បោះពុម្ព

លោក ឯម រៀម ដែលគេស្គាល់ថាជាបណ្ឌិតច្នៃម៉ូដមកពីប្រទេសបារាំងនោះ ឥឡូវនេះ បានបញ្ចេញស្នាដៃរចនាដ៏អស្ចារ្យថ្មីទៀត ដោយលោកបានផ្គុំមកុដស្ដេចខ្មែរទាំង៣ សម្រាប់ឲ្យកញ្ញា ប៊ី សុធារី យកទៅបង្ហាញនៅឆាកអន្តរជាតិ។

ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្មីៗនេះរៀបចំដោយ Versus Versace បានឲ្យដឹងថា ប៊ី សុធារី ត្រៀមតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Charm 2020 នាពេលខាងមុខ។ នេះថាជាកម្មវិធីប្រកួតសម្រស់ ដែលផ្ដោតសំខាន់តាមការចែករំលែកវប្បធម៌ពីអ្នកចូលរួមប្រកួតទៅវិញទៅមកជាង៥០ប្រទេសឯណោះ។

ថ្នាក់ដឹកនាំរបស់ Versus Versace បានឲ្យដឹងថា ដោយសារថា កម្មវិធីខាងលើ និយាយជាសំខាន់ពីវប្បធម៌ ដែលទាមទារអោយបេក្ខជនធ្វើការស្វែងយល់ច្បាស់ទៅលើវប្បធម៌ជាតិរបស់ខ្លួន ជាពិសេស គឺការបង្ហាញឈុតតំណាងជាតិរបស់ខ្លួនលើឆាកប្រកួតនោះ ។ ដូច្នេះហើយ នាឡិកាដៃ Versus Versace ក៏បានទាក់ទងបណ្ឌិតច្នៃម៉ូដ ឯម រៀម ភ្លាមៗ។ ជាលទ្ធផល បណ្ឌិតច្នៃម៉ូដ បានព្រមព្រៀងឲ្យយកស្នាដៃរបស់លោក មកអោយ សុធារី យកទៅបង្ហាញលើឆាកអន្តរជាតិ សម្រាប់ការប្រកួតដ៏ធំខាងលើ។

ឈុតនោះ គឺជាឈុតដែលបានរួមបញ្ចូលដោយរចនាបថជាច្រើនក្នុងឈុតមួយមួយ។ តាមលោក ឯម រៀម ឈុតទាំងមូលមានភាពស្រស់ស្អាត និងទន់ភ្លន់បែបកិន្នរី តែបង្កប់នូវភាពអង់អាចក្លាហានបែបបុរស។ យ៉ាងក៏ដោយ តាមម្ចាស់ស្នាដៃ គឺថា អ្វីដែលបណ្ដាញសារព័ត៌មានក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពី២ថ្ងៃមុននោះ ចាប់អារម្មណ៍ជាងគេ គឺ "ម្កុដ" ។

លោក ឯម រៀម បញ្ជាក់ថា មកុដនេះ កើតពីសិល្បៈលាយបញ្ចូលគ្នា រវាងមកុដស្ដេចទាំង៣ព្រះអង្គ គឺព្រះបាទសូរ្យវរ្ម័នទី ២ ព្រះបាទជយ័វរ្មន័ទី ៧ និងព្រះនាងឥន្ទ្រទេវី ដែលជាអង្គស្ដេចដែលល្បីល្បាញក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ”ខ្ញុំចង់អោយអ្នកដែលបង្ហាញឈុតនេះ មានភាពស្រស់ស្អាតលេចធ្លោលើឆាក ជាមួយការបង្ហាញពីភាពអង់អាចក្លាហានរបស់បុព្វបុរសខ្មែរ ។

ហើយនេះជុំវិញដំណើររបស់អតីត Miss Universe ឆ្នាំ២០១៧ ទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Charm 2020 ក្រុមហ៊ុន Versus Versace ជាក្រុមហ៊ុនតែមួយគត់ ដែលត្រូវបានប្រកាសជាអ្នកឧបត្ថម្ភផ្ដាច់មុខដល់ ប៊ី សុធារី។ ប្រមុខដឹកនាំក្រុមហ៊ុន បញ្ជាក់ថា អ្វីដែល Versace បានធ្វើ ក្នុងបំណងជួយលើកទឹកចិត្ត ដល់ស្ត្រីខ្មែរ ដែលមានចិត្តតស៊ូ និងស្រលាញ់ជាតិពិតប្រាកដ ហើយឈ្មោះឈ្មុសឈ្មុលផ្សព្វផ្សាយពីសិល្បៈ និងកេរ្តិ៍ឈ្មោះកម្ពុជា ទៅឆាកអន្តរជាតិ៕ ក៏ជាមូលហេតុដែលខ្ញុំបញ្ចូលរចនាបថ ប្រុសនិងស្រីក្នុងឈុតនេះតែមួយ" ឯម រៀម ថ្លែង៕

ដកស្រង់ពី៖ Sabay