Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BamBam ពញ្ញាក់ហ្វេនមិនស្ទើរពេល​ចេញស្ទីលសក់កាត់ខ្លី លាបពណ៌សស្គុះ

  • បោះពុម្ព

សម្រាប់អ្នកគាំទ្រ GOT7 មួយចំនួនប្រហែលជាមិនមានអ្វីភ្ញាក់ផ្អើលខ្លាំងទេ ពេលនិយាយដល់ BamBam ដែលតែងមានស្ទីលថ្មីប្លែកជានិច្ច ប៉ុន្តែពេលឃើញការប្ដូរម៉ូដសក់ថ្មីរបស់លោក ម្នាក់ៗកាន់តែពេញចិត្តថែមមួយកម្រិត។

កាលពីថ្ងៃទី ០៣ ខែមីនា វិបសាយ និងជាគណនីសង្គមផ្លូវការ Sanook បានបង្ហាញវីដេអូឃ្លីបរបស់ BamBam ស្របពេលដែលលោកត្រូវជាប់ឈ្មោះប្រកួតយកពានពីកម្មវិធី JMTA 2020 Social Superstar។ ពេលនោះហើយដែលអ្នកគាំទ្រភ្ញាក់នឹងមុខមាត់ស្រស់សង្ហាប្លែកមួយបែបទៀតរបស់ BamBam ពេលកាត់សក់ និងប្ដូរទៅជាពណ៌សបែបនេះ។

តាមពិតទៅវាមិនមែនជាលើកទី ១ទេដែល Ahgase (អ្នកគាំទ្រ GOT7) ឃើញ BamBam លាបសក់ពណ៌សនេះ ប៉ុន្តែវាជាលើកទី១ ដែលលោកសារ៉េសក់ម៉ូដប្លែកមិនដែលសាកពីមុន។ មួយវិញទៀត ដោយសារសម្រស់ថ្មីពេលនេះ បានធ្វើឲ្យ Hashtag #BamBam ជាប់ Trending ពេញពិភពលោកកាលពីម្សិលមិញ៕

ដកស្រង់ពី៖Sabay