បណ្តាញសង្គម

ស្ត្រីរូបណាជានិមិត្តរូបក្នុងដួងចិត្តអ្នក សម្រាប់ថ្ងៃ ៨ មីនាខាងមុខនេះ?

ទិវាសិទ្ធិនារីអន្តរជាតិ តែងតែប្រារព្ធធ្វើឡើងនាថ្ងៃ ៨ ខែមីនា ជារៀងរាល់ឆ្នាំទូទាំងពិភពលោក ដើម្បីសម្តែងនូវការគោរព ស្រលាញ់ និងការលើកកម្ពស់និងឲ្យតម្លៃស្ត្រីលើគ្រប់វិស័យស្មើនឹងបុរស រហូតគេបានចាត់ទុកស្ត្រីជាមាតាពិភពលោកថែមទៀតផង។

សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ លើកទី ១០៩ ខាងមុខនេះ តើប្រិយមិត្តបានគិតទុកហើយឬនៅ ថាស្ត្រី ឬមិត្តនារីរូបណាដែលជានិមិត្តរូបក្នុងដួងចិត្តអ្នក? ចុះមានបានត្រៀមពាក្យពេចន៍ជូនពរ និង កាដូពិសេសៗ សម្រាប់ពញ្ញាក់អារម្មណ៍ពួកគាត់ហើយឬនៅ?

ប្រសិនបើស្ត្រីនិមិត្តិរូបក្នុងដួងចិត្តរបស់អ្នកជាអ្នកមានគុណដូចជាអ្នកម្តាយជាដើម អ្នកអាចបើកហ្វេសប៊ុក Messenger របស់អ្នកក្នុងទូរសព្ទ OPPO Reno2 F ឬម៉ូដែលផ្សេងទៀតរបស់ OPPO ខលទៅជូនពរគាត់ដោយរៀបរាប់ថា ៖ “ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនេះ កូនសូមជូនពរម៉ែឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច ហើយកូនចង់និយាយថាកូនស្រឡាញ់ម៉ាក់ជាងគេ ម៉ែគឺជាស្ត្រីម្នាក់ដែលស្អាត ខ្លាំងពូកែ និងអស្ចារ្យជាងគេលើលោក ក្នុងដួងចិត្តកូន។

ម៉ែជាម្លប់ដ៏សែនត្រជាក់សម្រាប់កូន ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ភាពកក់ក្តៅ និងតែងតែនៅក្បែរកូនគ្រប់កាលៈទេសៈទាំងអស់មិនថាមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ទោះបីពេលខ្លះកូនធ្លាក់ដល់ចំណុចសូន្យក៏ដោយ!”។ ក្នុងករណីអ្នកចង់ទិញកាដូសម្រាប់អ្នកម្តាយក្នុងទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះ អ្នកអាចពិចារណាជ្រើសរើសយកស្មាតហ្វូនកំពុងពេញនិយមកាមេរ៉ាបួន 48មេហ្គាភិកស៊ែល អេក្រង់ធំ ថ្មកាន់បានយូរ 5000mAh អ៊ីនធឺណែតដើរលឿន ថតរូបនិងវីដេអូខលច្បាស់ស្អាត គឺ OPPO A9 2020 ($269), A5 2020 ($199, រ៉េម4GB, អង្គផ្ទុកទិន្នន័យ 128GB), និង A5 2020 ($169, អង្គផ្ទុកទិន្នន័យ 64GB) ឬក៏ស្មាតហ្វូនកាមេរ៉ាបីស៊េរីថ្មីបំផុត A31 ($179, រ៉េម4G អង្គផ្ទុកទិន្នន័យ 128GB) ធានាថាអ្នកម្តាយរបស់អ្នកញញឹមបិទមាត់មិនជិតជាក់ជាមិនខាន។

ប្រសិនបើវីរៈនារីក្នុងដួងចិត្តអ្នកជាអ្នកជំនួញ, បុគ្គលិកក្រុមហ៊ុន, ម្ចាស់អាជីវកម្ម ឬមានឋានៈធំដុំក្នុងសង្គមវិញ លោកអ្នកអាចផ្ញើសារជូនពរជាមួយនឹងពាក្យពេចន៍ផ្លូវការដូចជា អបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិលើកទី ១០៩ ឬត្រៀមកាដូទូរសព្ទ OPPO Reno 10x Zoom 12GB ($899) មានរ៉េមទំហំយក្ស 12GB អាចហ្សូមបានប្រវែងវែងរហូតដល់60ដង, Reno 2 ($599) និង Reno2 F ($349) ស្មាតហ្វូនកាមេរ៉ាបួន ៤៨ មេហ្គាភីកសែល។

សរុបមក ពាក្យជូនពរ សារជូនពរ វីដេអូខលជូនពរ ឬកាដូពិសេសផ្សេងៗដូចជាទូរសព្ទដៃ OPPO សម្រាប់ស្ត្រី ឬ មិត្តនារីក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខាងមុខនេះ ពិតជាមានសារៈសំខាន់ និងអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ វីរៈនារី ឬស្ត្រីដែលជានិមិត្តរូបក្នុងដួងចិត្តអ្នក ព្រោះវាឆ្លុះបញ្ចាំងនូវ ការគោរពស្រឡាញ់ ផ្តល់ការកម្លាំងចិត្ត និងតម្លៃដល់ពួកគាត់៕

ដកស្រង់ពី៖ Sabay