Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BLACKPINK បង្ហើប​ពីគម្រោង​ដែលពួកគេ​ចង់​សម្រេច​ឲ្យបាន​នៅ​ឆ្នាំ​នេះ

  • បោះពុម្ព

ថ្មីៗនេះក្រុមចម្រៀង BLACKPINK បានបង្ហាញមុខក្នុងទស្សនាវដ្ដីម៉ូដ VOGUE Korea ហើយពេលនោះដែរ ក៏ជាពេលដែលពួកគេបង្ហើបពីគម្រោងផ្ទាល់ខ្លូនដែលរំពឹងខ្លាំងក្នុងឆ្នាំនេះ។

ក្នុងវីដេអូបទសម្ភាសខ្លីៗ សមាជិកទាំង ៤ត្រូវគេចោទសួរពីគម្រោងប្រចាំឆ្នាំ ២០២០ ដោយសមាជិកទាំង ៤ឆ្លើយចម្លើយរៀងៗខ្លួនដូចជា៖

 

១. Jisoo៖ នាងបានឆ្លើយថា នាងចង់ជួបជាមួយ BLINKS (អ្នកគាំទ្រ BLACKPINK) ឲ្យបានច្រើនៗឆ្នាំនេះ ព្រោះពួកគេរង់ចាំការមកវិញរបស់ ក្រុមមកជាយូរហើយ។

 

២. Lisa៖ ចម្លើយរបស់នាងវិញគឺ ចង់ឲ្យខ្លួនឯងសប្បាយចិត្ត និងខិតខំឲ្យអស់ពីចិត្តធ្វើការងារលើវិថីនេះឲ្យកាន់តែល្អ។

 

៣. Rosé៖ នាងឆ្លើយថា នាងចង់បង្ហាញសមត្ថភាពរបស់នាងដែលមានទាំងប៉ុន្មានទៅកាន់អ្នកគាំទ្រទាំងអស់ ធ្វើយ៉ាងណាឲ្យពួកគេបានសប្បាយចិត្ត។

៤. Jennie៖ សម្រាប់សំណួរដដែល នាងបានឆ្លើយលឿនបំផុតថា នាងចង់ចេញអាល់ប៊ុម និងត្រឡប់មកវិញមកជួបអ្នកគាំទ្រ៕

ដកស្រង់ពី៖ Sabay