Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការងារ​សិល្បៈចាប់ផ្ដើម​ត្រូវ​ប៉ាន់ ចាន់ នីកា តាំង​មាន​ចិត្ត​អល់អែក​ហើយ!

  • បោះពុម្ព

តារាសម្ដែង និងជាពិធីការិនីប្រចាំនៅទូរទស្សន៍ Fresh News កញ្ញា ចាន់ នីកា កំពុងអល់អែកក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគាររបស់ខ្លួនវិញ ក្រោយមើលឃើញថាការងារសិល្បៈនៅដើមឆ្នាំ២០២០ នេះ ហាក់ត្រូវប៉ាន់សម្រាប់នាង។

ដោយចូលចិត្ដវិស័យសិល្បៈ និងចង់ក្លាយខ្លួនជាតារាផងនោះ។ ចាន់ នីកា បានសម្រេចចិត្ដព្យួរឈ្មោះពីការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដើម្បីហក់ចូលក្នុងវិស័យសិល្បៈពេញលេញនៅអំឡុងឆ្នាំ២០១៨។ នាងបានវិវត្តន៍ខ្លួនបន្តិចម្ដងៗ ពីសិស្សសាលាដែលគំនិតក្មេងខ្ចី មកបញ្ចេញភាពក្លាហាននៅមុខកាម៉េរាតាមរយៈធ្វើជាពិធីការិនី និងថតរឿងជាច្រើនទៀត។

តារាសម្ដែងដែលទស្សនិកជនស្គាល់ច្រើនតាមរយៈការដើរជាឯកស្រីក្នុងបទចម្រៀងរបស់នាយចឺម គឺបទ" ហេតុអីកុហកបងថាគ្មានសង្សារ" របស់ផលិតកម្មសាន់ដេ។ នីកា និយាយថា នៅដើមឆ្នាំ២០២០ នេះ នាងកាន់តែមមាញឹកក្នុងការងារធ្វើពិធីការិនីតាមកម្មវិធីផ្សេងៗ បន្ថែមលើការងារស្នូលនៅទូរទស្សន៍ ហើយក៏ឆ្លៀតសម្ដែងភាពយន្ត និងថត អឹម វី ជាហូរហែដែរ។

ទោះជាយ៉ាងណា ចាន់ នីកា ថាការសិក្សាបន្តដើម្បីចាប់យកការងារក្នុងវិស័យធនាគារក៏ល្អ ហើយការបន្តអាជីពសិល្បៈក៏ល្អដែរ។ ប្រសិនបើទីផ្សារសិល្បៈរបស់នាងនៅតែល្អប្រសើរដូចសព្វថ្ងៃ។ បើមិនបានសិក្សាបន្ដ នីកា ចង់បើកហាងសម្អាងការមួយ បន្ថែមលើការងារសិល្បៈ ដើម្បីកសាងអនាគតឲ្យកាន់តែប្រសើរ ដើម្បីកុំឲ្យតូចចិត្ដខ្លួនឯងថាខំព្យួរឈ្មោះពីការសិក្សាហើយមកប្រឡូកក្នុងសិល្បៈគ្មានប្រយោជន៍។

កញ្ញា ចាន់ នីកា ទើបប្រឡូកក្នុងសិល្បៈបានពីរឆ្នាំប៉ុណ្ណោះ ប៉ុន្ដែកញ្ញាបានសម្ដែងជាតួអង្គសំខាន់ៗក្នុងរឿងភាគ និងភាពយន្តខ្នាតធំចំនួន៨រឿងហើយ។ ក្រៅពីនេះកញ្ញាធ្លាប់ដើរម៉ូត ផ្សព្វផ្សាយផលិតផលក្រុមហ៊ុនជាច្រើន ព្រមទាំងបានថត MV ឲ្យផលិតកម្មក្នុងស្រុកខ្លះដែរ៕

ដកស្រង់ពី៖ Sabay