Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Perfect 10 ប្រកាស​ពី​គម្រោង​ថ្មីមួយ ល្អបំផុត​សម្រាប់​អ្នកប្រឡូក​ក្នុងអាជីព Modeling

  • បោះពុម្ព

លោក Phatry Derek Pan ស្ថាបនិកទីភ្នាក់ងារម៉ូដែល Perfect 10 បានប្រកាសបើកគំរោង Models Directory ពីថ្ងៃនេះតទៅ ក្នុងគោលបំណងផ្ដល់ប្រយោជន៍ដល់អ្នកប្រឡូកក្នុងអាជីពម៉ូឌែលនៅកម្ពុជា។

លោកបានប្រកាសឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងកម្មវិធី "Industry Night” ដែលជាកម្មវិធីជួបជាតារាម៉ូឌែលចាស់ថ្មី កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅ នៅ "Fizz Bar”។ លោក Phatry បានបញ្ជាក់ថា Models Directory គឺជា Database មួយ ដែលបង្កើតឡើងដើម្បីប្រមូលផ្ដុំអ្នកស្រលាញ់វិស័យម៉ូដែល ឬសម្ដែង ដើម្បីជួយរកការងារឲ្យពួកគេ។

លោកថាតាមគំរោង គឺលោកចង់បាន ២៥០នាក់ ហើយបច្ចុប្បន្ន គឺមាន ២៧នាក់ហើយ ដែលបានចុះឈ្មោះ។ បុរសអនិកជនខ្មែរអាមេរិករូបនេះ បានបន្ថែមទៀតថា លោកស្វាគមន៍ទាំងអស់ មិនថាខ្មែរ ឬបរទេស មិនថាម៉ូដែលនៅក្នុង Agency ណាមួយ ឬម៉ូដែល មិនទាន់មានបទពិសោធន៍ ក៏អាចចុះឈ្មោះបានដែរ។

តាមរយៈ Models Directory នេះ លោកនឹងអាចដឹងថាម៉ូដែលរូបណា ត្រូវនឹងការងារណា ហើយលោកនឹងទាក់ទងនៅពេលមានការងារដែលត្រូវនឹងតារាម៉ូដែលណាមួយ។

ដកស្រង់ពី៖ Sabay