Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កត់ចំណាំ​​ទុក​ឲ្យ​ហើយ​ Suho ចេញ​ថ្ងៃ​បង្ហាញ​បទ​ទោល​លើកដំបូង​​ហើយ

  • បោះពុម្ព

នៅថ្ងៃទី ០៦ ខែមីនា ផលិតកម្ម SM បានប្រកាសជាផ្លូវការហើយនូវថ្ងៃចេញបទទោលដំបូងបង្អស់របស់មេក្រុម EXO ដែលត្រៀមបង្ហាញមុខក្នុងពេលឆាប់ៗ។

ផលិតកម្មយក្សមួយនេះ បានឲ្យដឹងថា Suho នឹងចេញអាល់ប៊ុមតូចដំបូងមានឈ្មោះថា «Self-Portrait» នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង៦ល្ងាច ម៉ោងនៅកូរ៉េ (ត្រូវនឹងម៉ោង៤ល្ងាចនៅកម្ពុជា)។ អាល់ប៊ុមតូចនេះ មានបទសរុបទាំងអស់ ៦បទ ហើយបើយោងតាមផលិតកម្ម SM Suho បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាពេញទំហឹងទៅក្នុងស្នាដៃទាំងអស់នេះគ្រប់ដំណាក់កាលទាំងអស់។

គិតទាំង Suho មានន័យថា EXO មានសមាជិកទី៣ របស់ EXO ហើយដែលចេញអាល់ប៊ុមទោលផ្ទាល់ខ្លួនដំបូងនៅកូរ៉េបន្ទាប់ពី Chen និង BAekhyun៕

ដកស្រង់ពី៖ Sabay