Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញ​ហើយ! លទ្ធផល​ពី​ការ​ដោះស្រាយ​ទំនាស់​លោក ព្រាប សុវត្ថិ ជាមួយ​អ្នក​ជិត​ខាង ៧០​គ្រួសារ

  • បោះពុម្ព

បន្ទាប់ពីមានបណ្ដឹងពីប្រជាពលរដ្ឋក្បែរខាងរបស់ខ្លួនដែលតាមព័ត៌មានមានចំនួន ៧០គ្រួសារ កាលពីម្សិលម្ង៉ៃ លើ៤ចំណុចនោះ នៅព្រឹកនេះ លោក ព្រាប សុវត្ថិ បានចូលខ្លួនមកជួប និងដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកជិតខាងរបស់ខ្លួនហើយ។

សកម្មភាពនេះ ក្រោយពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកឃ្លៀងចំនួន ៧០គ្រួសារ បានដាក់ពាក្យបណ្ដឹងប្ដឹងលោកលើ ៤ ចំណុចមាន៖ ១.បញ្ហាចតឡានគ្មានសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈ។ ២.ការធ្វើរោងឈើចូលមកលើផ្លូវសាធារណៈ។ ទី៣.បញ្ហាស្លឹកឈើផ្ទះលោក ព្រាប សុវត្ថិ ធ្លាក់ចូលផ្ទះអ្នកជិតខាង និងទី៤.បញ្ហា ការបំពងសំឡេងឡានលឺៗ បង្កការរំខានដល់អ្នកជិតខាង។

បញ្ហានេះ លោក ព្រាប សុវត្ថិ បានប្រាប់ក្រុមការងារ Sabay តាមទូរសព្ទកាលពីម្សិលមិញថា លោកមានឆន្ទៈក្នុងការដោះស្រាយបញ្ចប់បញ្ហាជាមួយអ្នកជិតខាងរបស់លោក ហើយថាលោកនឹងចូលខ្លួន បន្ទាប់ពីលោកបញ្ចប់បេសកកម្មការងារនៅតាមខេត្តហើយ។ ជាក់ស្ដែង កំពូលតារាចម្រៀងចូលទៅដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិនៅព្រឹកនេះ ហើយក៏ទទួលបានផ្លែផ្កាវិជ្ជមាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរដែនដីក្នុងភូមិសាស្ត្រគោកឃ្លៀង។

តាមការរាយការណ៍របស់ភ្នាក់ងារផ្ទាល់ពីទីកន្លែងលោក ព្រាប សុវត្ថិ និងអ្នកជិតខាងបានស្រុះស្រួលគ្នាហើយលើ៤ចំណុចនោះហើយ ដោយក្នុងនោះ លោក ព្រាប សុវត្ថិ បានព្រមទទួលយក ដោយព្យាយាមកែសម្រួលតាមការសំណូមពរ។ ប៉ុន្តែចំណុចខ្លះ លោកក៏បានស្នើសុំប្រជាពលរដ្ឋជួយយោគយល់លោកដូចគ្នា ពិសេសចំណុចទី៤ ដែលថា ភាគីខាងលោកបង្កការរំខានដោយសារសំឡេងរថយន្ត។

លោក ព្រាប សុវត្ថិ លើកឡើងថា ភាគីខាងលោក គឺជាអ្នកសិល្បៈ ភាគច្រើនមានការងារដែលត្រូវចាកចេញពីផ្ទះពេលយប់ ជួនចេញចូលផ្ទះពាក់កណ្ដាលអាធ្រាត្រ ជួនជិតភ្លឺក៏មាន។ ដូច្នេះក្នុងខណៈយប់អាធ្រាត្រស្ងាត់សំឡេងនានា ធ្វើឲ្យសំឡេងរថយន្តរបស់ក្រុមគ្រួសារលោកជាង។ ចំណុចនេះ ជារឿងពិបាកចៀសវាង ដូច្នេះហើយ ស្នើសុំបងប្អូនអ្នកជិតខាងជួយយោគយល់ ហើយភាគីលោក ក៏ព្យាយាមកែសម្រួលដូចគ្នា។

តាមភ្នាក់ងារយើង តារាចម្រៀងកំពូលរបស់កម្ពុជា បានបញ្ចេញនូវការសោកស្ដាយ និងអន់ចិត្តខ្លះដែរ ពាក់ព័ន្ធនឹងរឿង ដែលបងប្អូនប្រជាពលរដ្ឋក្បែរខាង មិនបានយកបញ្ហាដែលកើតមានមកស្នើសុំភាគីខាងលោកឲ្យកែសម្រួលជាមុន បែរជាទៅប្ដឹងផ្ដល់ទៅអាជ្ញាធរតែម្ដង ធ្វើឲ្យព័ត៌មានខ្ចរខ្ចាយ ប៉ះពាល់ដល់កិត្តិយសរបស់លោក។

ជុំវិញបញ្ហានេះ តាមភ្នាក់ងារនៅកន្លែងជួបប្រជុំដោះស្រាយ ក៏បានឲ្យដឹងទៀតថា ភាគីខាងប្រជាពលរដ្ឋ ក៏បានធ្វើការសុំអភ័យទោសទៅភាគីលោក ព្រាប សុវត្ថិ ដូចគ្នា ហើយមកទល់នឹងពេលនេះ ទាំងសងខាងបានទទួលយករៀងខ្លួន ហើយការជួបជុំដោះស្រាយគ្នាក្រោមការសម្របសម្រួលរបស់អាជ្ញាធរដែនដីគោកឃ្លៀង ត្រូវបានបញ្ចប់ហើយ៕

ដកស្រង់ពី៖ Sabay