Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់​វេន នាយ ចឺម ឡើង​វេទិកា Pleng Session ម្ដង​ហើយព្រលប់​នេះ​ហើយ!

  • បោះពុម្ព

ក្រោយពីតារាចម្រៀងល្បីៗក្នុងចិត្តយុវវ័យជាច្រើនរូប បានចេញមុខបន្តបន្ទាប់ ឥឡូវនេះ ដល់វេននាយ ចឺម ឡើងវេទិកា Pleng Session by sabay ម្ដងហើយនៅព្រលប់ថ្ងៃទី១០ មីនា ២០២០។

Pleng Sessions by Sabay គឺជាកម្មវិធីជួបជុំសិល្បករសិល្បការិនីល្បីៗ ដែលពួកគេនឹងនាំអារម្មណ៍របស់លោកអ្នករីករាយជាមួយតន្ត្រីដ៏សែនពិរោះៗ។ នាយ ចឺម នឹងចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តក្នុងកម្មវិធីនេះបន្ត ក្នុងតាមព័ត៌មាននាយ មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ សម្រាប់យកបំពេអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រផង។

យ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីបទណាខ្លះដែល តារាចម្រៀងសាន់ដេរត្រូវលើកយកមកច្រៀងនោះទេ។ ទោះបែបនេះក្ដី គេជឿថាបទ "ហេតុកុហកបងថាគ្មានសង្សារ" ដែលបរិយាយពីសាច់រឿងដែលលោកបានជួបពិតនៅលើទឹកដីខេត្តប៉ៃលិន ទំនងជាបទមួយក្នុងចំណោមនោះ ព្រោះជាបទដ៏ល្បីមួយរបស់លោក។

ព្រឹត្តិការណ៍បង្ហាញពីទេពកោសល្យនាយ ចឺមនេះ មានការឧបត្ថម្ភដោយក្រុមហ៊ុន Smart និងការសហការជាមួយសណ្ឋាគារ Sun & Moon។

 

ដកស្រង់ពី៖ Sabay