Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ សារ៉ាយ សក្ខណា សម្រាល​បាន​បុត្រ​ម្នាក់​ទៀត​ប៉ុន្មាន​ម៉ោង​មុន​នេះ

  • បោះពុម្ព

តារាសម្ដែងសម្បុរស្រអែម សារ៉ាយ សក្ខណា សម្រាលបុត្របានម្នាក់ទៀតហើយ នៅប៉ុន្មានម៉ោងមុននេះនៅលើទឹកដីសហរដ្ឋអាមេរិក ដែលសរុបទាំងអស់នាង មានកូនចំនួន២នាក់ហើយ គឺស្រីមួយ ប្រុសមួយ។

បុត្រទី២របស់ សក្ខណា ត្រូវបានដាក់ឈ្មោះថា "Princetheng Prem Keo”។ កូនទី២នេះ មើលទៅមានព្រលឹង និងគួរឲ្យស្រឡាញ់ ស្របពេលដែលមិត្តភ័ក្ដិ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រនាង បាន និងកំពុងចូលរួមអបអរសាទរជាមួយតារាស្រី។ សារ៉ាយ សក្ខណា បានរៀបអាពាហ៍ពិពាហ៍កាលពីចុងឆ្នាំ ២០១៣ ជាមួយលោក កែវ មន្ត្រី ជាមេធាវីអាណិកជនមកពីសហរដ្ឋអាមេរិក។

មួយឆ្នាំក្រោយមក នាងក៏បានចាកចេញទៅរស់នៅលើទឹកដីលោកដូណាល់ត្រាំជាមួយស្វាមី។ នាងបានប្រសូតបុត្រីដែលជាកូនដំបូងរបស់នាងកាលពីឆ្នាំ ២០១៥។ ក្រោយប្រសូត នាង និងស្វាមី បានដាក់ឈ្មោះថា "Mataysia Keo” មានន័យថា "កាដូទេវតាប្រទាន"។ យ៉ាងណាចំពោះឈ្មោះរបស់កូនទី២របស់ សក្ខណា និងលោក មេត្រី ដែលទើបនឹងប្រសូតនៅថ្ងៃនេះនេះ នៅមិនទាន់ដឹងថា មានន័យដូចម្ដេចនៅឡើយ៕

ដកស្រង់ពី៖ Sabay