Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

RM លួចយំ ពេល​ដឹង​ថា​ការប្រគំតន្ត្រី​ BTS ត្រូវ​លុបចោល​ ដោយសារ​កូរ៉ូណាអុកឡុកពេក

  • បោះពុម្ព

នៅថ្ងៃទី ១០ ខែមីនា RM បានចេញមុខ Live ជជែកលេងជាមួយនឹងអ្នកគាំទ្រជុំវិញពិភពលោកលើ V LIVE ដោយបាននិយាយរឿងជាច្រើន មានទាំងរឿងរំសាយការប្រគំតន្ត្រីទៀតផង។

មេក្រុម BTS បាននិយាយថា Concert របស់ក្រុម គ្រោងនឹងធ្វើនៅថ្ងៃទី ១១, ១២, ១៨ និង១៩ខែមេសា ប៉ុន្តែស្របពេលមេរោគឆ្លងប្រភេទថ្មីគំរាមកំហែងខ្លាំងពេកទើប គម្រោងត្រូវរំសាយចោលវិញ។ RM ទម្លាយថា មិនមែនអ្នកគាំទ្រទេដែលខកចិត្ត សូម្បីលោកខ្លួនឯងក៏ដូចគ្នាដែរ ពេលដឹងថា Concert ត្រូវរំសាយចោល។

លោកបាននិយាយថា លោកពិបាកចិត្តណាស់ ហើយលួចយំទៀតពេលឮដំណឹងនេះ។ «យើងខំត្រៀមខ្លាំងណាស់សម្រាប់ការសម្ដែង Concert មានអ្វីច្រើនដែលយើងចង់បង្ហាញអ្នកទាំងអស់គ្នា។ យើងបានត្រឡប់មកវិញ តែគួរឲ្យស្ដាយពេលសម្ដែងអត់មានអ្នកនៅពីមុខ»។ ជាក់ស្ដែង ដោយសារជំងឺ COVID-19 ផ្ទុះឡើងខ្លាំងពេលនៅប្រទេសកូរ៉េ ទើបការប្រគំតន្ត្រីរបស់តារាៗភាគច្រើនត្រូវរំសាយចោល ហើយសូម្បីកម្មវិធីសម្ដែងតាមទូរទស្សន៍ធម្មតា ក៏មិនអនុញាតិឲ្យមានអ្នកចូលរួមដែរ ជៀសវាងកើតមានការឆ្លងដោយប្រការណាមួយ។

ដូចនេះ ក្រុមតារាៗទាំងអស់ត្រូវសម្ដែអលើឆាកធម្មតា ប៉ុន្តែគ្មានអ្នកទស្សនាចូលរួមផ្ដល់កម្លាំងចិត្តដូចមុនទេ៕

ដកស្រង់ពី៖ Sabay