បណ្តាញសង្គម

Selena Gomez៖ «ខ្ញុំចេះតែគិតថា ប្រហែល​ត្រូវ​នៅម្នាក់ឯង​អស់​មួយជីវិត​»

តារាចម្រៀងដែលមានរូបសម្រស់ស្រស់ស្អាត ទាំងមាន ទាំងល្បី និងមានអ្នកគាំទ្រច្រើនខ្លាំងជាងស្អប់នេះ ស្រាប់តែទម្លាយអារម្មណ៍ពិតថា នាងចេះតែគិតខ្លួនឯងនៅម្នាក់ឯងអស់មួយជីវិត។

តារាស្រីវ័យ ២៧ឆ្នាំ Selena Gomez ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Verified និងបាននិយាយថា៖ «ពេលខ្លះខ្ញុំភ្ញាក់ពីគេងមក ខ្ញុំរសាប់រសល់ ហើយចេះតែគិតថា ខ្ញុំត្រូវនៅម្នាក់ឯងជារៀងរហូតហើយមើលទៅ»។ នាងបន្តទៀតថា៖ «ប៉ុន្តែរំលងប្រហែល ១៥នាទី ខ្ញុំក៏ប្រាប់ខ្លួនឯងវិញថា យើងប្រាកដជានឹងជួបអ្នកណាម្នាក់ដែលនៅពីក្រោយ និងយល់ពីយើង»។

គួរបញ្ជាក់ផងដែរថា Selena មិនទាន់ទាក់ទងអ្នកណាឡើយ ក្រោយពីចែកផ្លូវជាមួយនឹង Justin Bieber។ មានរឿងជាច្រើនកើតឡើងក្នុងជីវិតរបស់នាង ប៉ុន្តែដោយសារឧបសគ្គទាំងនោះហើយ ទើបធ្វើឲ្យ Selena ក្លាយជានារីរឹងមាំ និងវិលមកប្រសើរឡើងវិញដូចបច្ចុប្បន្ន៕

ដកស្រង់ពី៖ Sabay