Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងត្រៀមថតរឿង តារាហូលីវូដល្បីឈ្មោះម្នាក់ តេស្តឃើញវីរុសកូរ៉ូណា ទាំងប្តីទាំងប្រពន្ធ

  • បោះពុម្ព

តារាសម្តែងប្រុសធ្លាប់ឈ្នះពានរង្វាន់ Oscar លោក Tom Hanks និងភរិយា Rita Wilson បានតេស្តរកឃើញថាមានវីរុសកូរ៉ូណា ខណៈកំពុងនៅប្រទេសអូស្រ្តាលី ដើម្បីចាប់ផ្តើមថតរឿង។

លោក Tom Hanks បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា លោក និងភរិយាបានឆ្លងវីរុសកូរ៉ូណា។ បច្ចុប្បន្នតារាសម្តែងវ័យ ៦៣ឆ្នាំរូបនេះកំពុងនៅប្រទេសអូស្ត្រាលី ដើម្បីត្រៀមថតរឿងទាក់ទងនឹងជីវិតអតីតតារាចម្រៀងអាមេរិក Elvis Presley។ បើតាមសម្តីលោក Hanks បាននិយាយថា “សួស្តីអ្នកទាំងអស់គ្នា Rita ហើយនិងខ្ញុំកំពុងនៅអូស្ត្រាលី។

យើងមានអារម្មណ៍ថាអស់កម្លាំងបន្តិច ដូចជាកើតផ្តាសាយ ហើយរមាស់ខ្លួន ហើយក៏ក្តៅខ្លួនបន្តិចផងដែរ។ ដើម្បីប្រាកដច្បាស់ យើងក៏បានធ្វើតេស្ត ហើយក៏រកឃើញថាវិជ្ជមានចំពោះវីរុសកូរ៉ូណា”។ លោក Hanks បានបន្ថែមទៀតថា លោកនិងភរិយានឹងធ្វើតេស្ត, តាមដាន និងនៅដាច់ដោយឡែកពីគេ តាមការណែនាំ ដើម្បីសុវត្ថិភាពសាធារណៈជន៕

ដកស្រង់ពី៖ Sabay