Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«The King: Eternal Monarch» ចេញឃ្លីប Teaser ថ្មីកាន់តែពិសេស

  • បោះពុម្ព

រឿងថ្មីរបស់ទូរទស្សន៍ SBS មានចំណងជើងថា «The King: Eternal Monarch» ដែលមាន Lee Minho និង Kim Go Eun ដើរតួ បានចេញវីដេអូ Teaser ថ្មីមួយទៀតហើយ។

ភាពយន្តភាគបែប Fantasy ថ្មីនេះ គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅខែមេសា ហើយវាជាស្នាដៃថ្មីរបស់អ្នកសរសេរប៉ារ៉ូលរឿង Kim Eun Sook ដែលជាម្ចាស់ស្នាដៃរឿងល្បីៗ «Secret Garden», «The Lonely and Great God», «Mister Sunshine» និងរឿងផ្សេងទៀត។

រឿងភាគសម្ដែងដោយ Lee Minho និង Kim Go Eun មួយនេះ រៀបរាប់ពីដំណើររឿងរបស់ស្ដេចមួយអង្គ ដែលមានកម្លាំងអស្ចារ្យអាចឆ្លងភព ហើយជោគវាសនារបស់ស្ដេចអង្គនេះនឹងត្រូវជួបជាមួយនឹងអ្នកស៊ើបអង្កេតម្នាក់។ Lee Minho ត្រូវសម្ដែងជាតួស្ដេចដែលពោរពេញទៅដោយរឿងអាថ៌កំបាំងមកពីភពផ្សេង និងមានឈ្មោះថា Lee Gon។ ចំណែក Kim Go Eun សម្ដែងជាតួកំពូលអ្នកស៊ើបអង្កេតម្នាក់ដែលប្រឹងធ្វើការបំផុត មានឈ្មោះថា Jung Tae Eul។