បណ្តាញសង្គម

Song Joong Ki វាយ​កម្ទេច​ផ្ទះ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ Song Hye Kyo ចោល

កំពូលតារាសម្ដែងប្រុសកូរ៉េ Song Joong Ki ធ្លាប់ចំណាយលុយយ៉ាងច្រើនដើម្បីផ្ទះមួយខ្នងនៅកណ្ដាលទីក្រុងសេអ៊ូលដើម្បីរស់នៅនឹងអតីតភរិយាដែលជាកំពូលតារាសម្ដែងស្រី Song Hye Kyo។ ភូមិគ្រឹះទិញដើម្បីក្រេបទឹកឃ្មុំនេះ នៅពេលបច្ចុប្បន្នកំពុងត្រូវវាយកម្ទេច។

កាលពីថ្ងៃទី ១៤ ខែមីនាកន្លងទៅនេះ បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា ភូមិគ្រឹះលំដាប់ខ្ពស់នៅខណ្ឌ Itaewon ក្រុងសេអ៊ូល របស់កំពូលតារាសម្ដែងប្រុស Song Joong Ki កំពុងត្រូវបានវាយកម្ទេច និងសាងសង់ថ្មីឡើងវិញទាំងស្រុង។ ប្រភពដដែលបានលើកឡើងថា តួរឿង ម្ចាស់ព្រះអាទិត្យ បានចំណាយថវិការជិត១០លានដុល្លារ ដើម្បីរស់នៅជាមួយអតីតភរិយារបស់ខ្លួន កំពូលតារាសម្ដែងស្រី Song Hye Kyo ក្រោយពេលពួកគេរៀបការរួច។

ក្រោយរស់នៅជាមួយគ្នាបាន២០ខែ ពួកគេក៏ចែកផ្លូវគ្នា។ ដោយសារតែនេះគឺជាទ្រព្យឯកជនដែលទិញមុនពេលរៀបការ ដូចនេះផ្ទះមួយខ្នងខាងលើគឺជាកម្មសិទ្ធិទាំងស្រុងរបស់ ប្រុសស្អាតវ័យ៣៣ឆ្នាំ។ តាមនោះដែរ ផ្ទះនេះនឹងត្រូវវាយកម្ទេចចោលហើយសង់ឡើងវិញ ដោយមានជាន់ខាងលើ២ជាន់ និងជាន់ក្រោយដីបីជាន់។ មុនពេលវាយកម្ទេច ផ្ទះនេះមានជាន់ខាងលើ២ និងជាន់ក្រោមដី១៕

 

 

 

ដកស្រង់ពី៖ Sabay