បណ្តាញសង្គម

តន់ ចាន់សីម៉ា៖ សកម្មភាព​សិល្បៈ ពឹង​លើ​សុខភាព ហើយ​សុខភាព​ពឹង​លើ​ការ​ទទួល​ទាន​ត្រឹមត្រូវ!

អ្នករស់នៅទីក្រុង ឬជនបទ កាន់តែមានភាពឆ្លាតវៃ និងប្រុងប្រយ័ត្នចំពោះការទទួលទានត្រី សាច់ បន្លែ និងផ្លែឈើ ព្រោះគេខ្លាចប៉ះចំចំណីគ្មានគុណភាព ឬផ្ទុកសារធាតុគីមីនាំឲ្យប៉ះពាល់ដល់សុខភាព។

ទន្ទឹមគ្នានេះផ្សារទំនើប ឬផ្សារបន្លែធម្មជាតិក៏កើតមានច្រើនដែរ ប៉ុន្តែពួកគេនៅអល់អែកមិនដឹងថាទៅផ្សារមួយណាមានសេវាកម្មល្អ ហើយកសិផលធម្មជាតិ១០០% នៅឡើយ។ ថ្ងៃនេះ...តារាចម្រៀងស្រី តន់ ចាន់សីម៉ា បង្ហាញពីការចាប់អារម្មណ៍ផ្សារកសិផលមួយ គឺផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បន្ទាប់ពីនាងបានចុះដល់ចម្ការបន្លែមួយនៅខេត្តព្រៃវែង ហើយដឹងពីរបៀបជ្រើសរើសយកកសិផលធម្មជាតិទៅលក់បន្ដរបស់ផ្សារនេះ។

កញ្ញា តន់ ចាន់សីម៉ា និយាយថា ក្រុមការងារបច្ចេកទេសកសិកម្មរបស់ផ្សារទំនើប នៅជាប់ជាមួយកសិករក្នុងសកម្មភាពដាំដុះតាំងដាក់ដាំ រហូតដល់ប្រមូលផល ដើម្បីធានាគុណភាពបន្លែ ឬផ្លែឈើថាគ្មានគីមី។ កញ្ញា ចង់ឃើញតារាៗ និងអ្នកគាំទ្រជួយទិញកសិផលធម្មជាតិរបស់ខ្មែរយើង ព្រោះបើយើងគាំទ្រកសិផលធម្មជាតិ គឺស្មើនឹងយើងស្រឡាញ់សុខភាពខ្លួនឯង និងជួយលើកកម្ពស់ជីវភាពកសិករខ្មែរ ខណៈដែលកសិករខ្លះខ្វះបច្ចេកទេសដាំដុះ ឬដាំបានហើយពិបាកលក់ចេញ។

តន់ ចាន់សីម៉ា៖"ដោយខ្ញុំគិតពីសុខភាពខ្ញុំ និងក្រុមគ្រួសារខ្ញុំនឹងហើយបានជាសព្វថ្ងៃខ្ញុំបានជ្រើសរើសយកផ្សារបន្លែ ឡេង ណាវ៉ាត្រា ហើយខ្ញុំចង់ហ្វេនទាំងអស់ចូលរួមគាំទ្រកសិផលធម្មជាតិខ្មែរនេះដែរ គឺដើម្បីសុខភាពផង និងជួយកសិករផង"។ ឥឡូវនេះប្រិយមិត្ត អាចរកទិញត្រី សាច់ បន្លែ និងផ្លែឈើសុទ្ធ១០០% បាននៅផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅជាន់ផ្ទាល់ដី នៃផ្សារទំនើបអូឡាំព្យាក្បែរស្តុបនាងគង្ហីង ក្នុងខណ្ឌ៧ មករា។

សម្រាប់សេវាកម្មកុម្ម៉ង់ និងដឹកជញ្ជូនកសិផលធម្មជាតិដល់ផ្ទះដោយឥតគិតថ្លៃ អាចទាក់តាមទូរស័ព្ទលេខ៖ ០១១ ៤៤៤ ៤៤៤៕

ដកស្រង់ពី៖ Sabay