បណ្តាញសង្គម

អុញ...ដោយសារកូវីដ១៩​​ បិទហាងខារ៉ាអូខេ​ និងរោងភាពយន្ដទូទាំងប្រទេស!

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងគណៈអភិបាលទាំង២៥ រាជធានី-ខេត្ដ ប្រកាសបិទ KTV និងរោងភាពយន្តទូទាំងប្រទេសក្នុងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងឆ្លងរីករាលដាលជាសកល។

 

 

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នៅថ្ងៃទី១៧ ខែមីនា នេះ បង្ហាញថា ដោយទទួលបានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ក្រសួងស្នើសុំឲ្យក្រសួងទេសចរណ៍ និងឯកឧត្ដម លោកជំទាវជាអភិបាលខេត្ដ-រាជធានីទាំងអស់ ត្រូវសហការគ្នាបិទ KTV និងរោងភាពយន្ដទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៧ ខែមីនា នេះ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ ល្អប្រសើរវិញ៕

ដកស្រង់ពី៖ Sabay