បណ្តាញសង្គម

បង​ប្រុស​របស់ Hara ដាច់​ចិត្ត​ទម្លាយ​ទំនាក់ទំនង​ពិត​រវាង​ប្អូន និង​ម្ដាយ

បន្ទាប់ពីប្រកាសពីគម្រោងរបស់ខ្លួន ដែលចង់ស្វែងរកយុត្តិធម៌ឲ្យប្អូនស្រីគឺ Goo Hrara លោក Goo Ho In ដែលជាបង ក៏បានផ្ដល់បទសម្ភាសមួយដើម្បីលើកនូវអ្វីដែលបណ្ដាលឲ្យលោកដាក់ពាក្យបែបនេះ។

បង្ហាញមុខលើកនេះ បងប្រុសរបស់ Hara លើកឡើងច្រើនចំណុចណាស់ ព្រោះបំណងចង់ការពារអ្នកគ្រប់គ្នាពីការរងគ្រោះ ខ្លាចដូចអ្វីដែលលោកផ្ទាល់ជួបប្រទះកន្លងមកជាមួយម្ដាយ ក្រោយមរណភាពរបស់ប្អូនស្រី។ ម្ដាយរបស់លោក បានបោះបង់គ្រួសារចោល ទាំងកូនៗនៅតូចៗ ហើយសូម្បីទាក់ទងសួរសុខទុក្ខក៏មិនធ្លាប់ដែរ។

ប៉ុន្តែស្រាប់តែលេចមុខ ចង់បានមរតករបស់ Hara ក្រោយនាងស្លាប់។ ក្នុងចំណោមចំនុចជាច្រើនដែល លោកបាននិយាយនោះ មានចំណុចមួយដែលគយរឲ្យចាប់អារម្មណ៍ជាងគេ នោះគឺ ទំនាក់ទំនងរវាង Hara និងម្ដាយ។ គ្រប់គ្នាសុទ្ធតែដឹងច្បាស់ ថា Hara ជំងឺបាក់ទឹកចិត្តគួរឲ្យបារម្ភ ហើយរឹតតែខ្លោចចិត្តនោះគឺ សភាពនាងកាន់តែធ្ងន់ធ្ងរពេលនាងព្យាយាមទាក់ទងរកម្ដាយជាលើកដំបូងរយៈពេលជាង ២ទសវត្ស។

រំលងបានប៉ុន្មានខែក្រោយ ក៏ផ្ទុះដំណឹងថានាង និងអតីតមិត្តប្រុសមានរឿងជាមួយគ្នា រហូតកើតមានអំពើហិង្សាមកលើរូបនាងទៀត។ ដោយសារ បងរបស់នាងមិនមែនជាអង្គរក្សផស្របច្បាប់របស់នាង ទើបពួកគេត្រូវទាក់ទងទៅម្ដាយ ដើម្បីមកពេទ្យ និងជួយមើលថែកូន ស្របពេលកំពុងសម្រាកព្យាបាល។

សម្រាប់លោក Goo Ho In វិញ ក៏ត្រូវជួបនិយាយជាមួយម្ដាយជាលើកដំបូងក្រោយបែកគ្នាជាង ២០ឆ្នាំ។ លោកនិយាយថា វាហាក់ដូចជាមានអារម្មណ៍ដូចលោកជួបនិយាយជាមួយនារីដែលលោកជួបចៃដន្យតាមផ្លូវអ៊ីចឹង។ ទោះបីជាយ៉ាងណាអ្នកស្រី ដែលជាម្ដាយនោះតែងព្យាយាមជំទាស់នូវទង្វើទាំងអស់កាលពីអតីតកាល ហើយមិនបើកចិត្តទទួលយកកំហុសរបស់ខ្លួនដាច់ខាត នូវអ្វីដែលធ្វើដាក់កូនៗ រហូតបណ្ដោយជីវិតឲ្យជួបរឿងស្មុគស្មាញបែបនេះ៕

ដកស្រង់ពី៖ Sabay