បណ្តាញសង្គម

តន់​ ច័ន្ទសីម៉ា​ ថា ពេល​ទំនេរ​នាង​តែង​ចុះ​មើល​កសិករ​ខ្មែរ​ដាំដុះបន្លែ​ធម្មជាតិ

ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់កសិករ តារាចម្រៀងស្រី តន់ ចាន់សីម៉ា

សុខចិត្តចំណាយពេលដ៏មមាញឹកក្នុងអាជីពសិល្បៈរបស់នាង ដើម្បីចុះតាមខេត្តពិនិត្យកសិផលធម្មជាតិ និងជួយផ្សព្វផ្សាយពីគុណភាពរបស់វា ដោយមិនគិតកម្រៃ ឬកម្លាំងពលកម្មនាងឡើយ។ តារាចម្រៀងរូបស្រស់សោភា និងសំឡេងពីរោះរូបនេះ និយាយថា កិច្ចខិតខំរបស់នាងនេះ នឹងអាចជួយដល់អ្នកផ្គត់ផ្គង់កសិផលផង និងជួយដល់អ្នកបរិភោគក្នុងការចេះពិចារណា និងជ្រើសរើសយកចំណីមានសុវត្ថិភាពផង។

តន់ ចាន់សីម៉ា និយាយថា រូបនាង និងតារាមួយចំនួនទៀតតែងតែចុះតាមខេត្តជាមួយក្រុមការងារជំនាញកសិកម្មផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដើម្បីមើលពីដំណើរការដាំដុះ និងប្រមូលផល។ ក្រុមការងារបានយកចិត្ដទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាពកសិផលមុននាំចូលទីផ្សារ ហើយចែកចាយបន្តដល់អតិថិជន។

ម៉ា រីករាយនឹងបេសកកម្មមួយនេះ ព្រោះនាងគិតថាការចង្អុលបង្ហាញពីកសិផលធម្មជាតិសុទ្ធដល់អ្នកប្រើប្រាស់ ឬបរិភោគ ដូចបានជួយសង្គ្រោះជីវិត ឬគាំពារសុខភាពប្រជាពលរដ្ឋយើងដែរ។ សូមបញ្ជាក់ថា ឥឡូវនេះប្រិយមិត្ដដែលនិយមឡើងផ្សារទំនើប ឬស្វែងរកកសិផលធម្មជាតិសុទ្ធ១០០% អាចរកបានដោយងាយហើយ គឺនៅផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅជាន់ផ្ទាល់ដី នៃផ្សារទំនើបអូឡាំព្យា។ សម្រាប់ព័ត៌មានលម្អិត ឬដឹកជញ្ជូនដល់គេហដ្ឋាន សូមទាក់ទងតាមរទូរស័ព្ទលេខ 011 444 444៕

ដកស្រង់ពី៖Sabay