បណ្តាញសង្គម

កូន​ស្រី​​របស់​ឈិន ឡុង​ត្រូវ​​គេ​សង្ស័យ​ថា បាន​លែង​លះ​ប្រពន្ធ​ហើយ

នៅលើបណ្ដាញសង្គមរបស់ខ្លួន ប្ដីប្រពន្ធកូនស្រីឥតខាន់ស្លារបស់កំពូលតារាសម្ដែងប្រុស Jackie Chan បានលុបគ្រប់រូបថតផ្អែមល្ហែមនឹងគ្នាអស់ហើយ ព្រមទាំងប្រើពាក្យសម្ដីបោកទ្រគោះដាក់គ្នាទៀតផង។

បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា កូនស្រីឥតខាន់ស្លារបស់តារាសម្ដែងប្រុសជើងចាស់ចិន ឈិន ឡុង នាង Etta Ng ព្រមទាំងប្រពន្ធភេទដូចគ្នានាង Andi ទំនងជាបានលែងលះនឹងគ្នាហើយ។ តាមនោះដែរ កូនស្រីរវាង ឈិន ឡុង និងតារាសម្ដែងស្រី Ng Yi Lei និងប្រពន្ធឈប់បង្ហាញខ្លួនជាមួយគ្នាបានមួយរយៈហើយ។

នៅលើបណ្ដាញសង្គមរបស់អ្នកទាំង២ក៏លុបរូបរបស់គ្នាចោលអស់ដែរ។ បន្ថែមពីនេះ នាង Andi បានសរសេរថា គ្រប់យ៉ាងគ្រាន់តែជាក្លែងក្លាយប៉ុណ្ណោះ វាធ្វើឲ្យខ្ញុំខ្ពើមរអើម។ ក្រោយសកម្មភាពទាំងអស់នេះ គេជឿជាក់ថា គូស្នេហ៍នេះទំនងបានលែងលះគ្នាហើយ យ៉ាងណាក៏ដោយគេនៅរង់ចាំការស្រាយបំភ្លឺរបស់អ្នកទាំងពីរជុំវិញករណីនេះ។

គួរបញ្ជាក់ផងដែរថា នារី២រូបខាងលើ ចាប់ផ្ដើមស្រលាញ់គ្នានៅឆ្នាំ២០១៧ នៅឆ្នាំ២០១៨ ពួកគេបានដឹកដៃគ្នាទៅកាណាដា ដើម្បីចុះឈ្មោះរៀបការជាមួយគ្នា។ ដោយសារតែគ្មានជំនួយពីឪពុកដែលជាកំពូលតារាសម្ដែង ឈិន ឡុង ព្រមទាំងម្ដាយបង្កើត ពួកគេទាំង២បានរស់នៅយ៉ាងសំចៃបំផុត ដោយពេលខ្លះញ៉ាំនំប៉័ងមួយដើមរួមគ្នា៕

ដកស្រង់ពី៖ Sabay