Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lydia និង​ Matthew វិល​នៅជុំគ្នាបានហើយ ក្រោយនៅដាច់គ្នាជាង១សប្ដាហ៍

  • បោះពុម្ព

ព័ត៌មានទាក់ទងនឹងប្ដីប្រពន្ធតារាថៃ Matthew Deane និង Lydia Sarunrat កំពុងត្រូវបានមហាជនចង់ដឹងបន្ថែមបូករួមការបារម្ភ ក្រោយពួកគេប្រកាសថាខ្លួនឆ្លងមេរោគ COVID-19។

ដោយឡែក ដោយសារតែចង់ Update ព័ត៌មានថ្មីៗចុងក្រោយទៅកាន់មិត្តភ័ក្ដិ និងអ្នកគាំទ្រទាំងអស់ Lydia បានបង្ហោះរូបថតជុំគ្នា ជាមួយប្ដី ពេលសម្រាកព្យាបាលជំងឺ COVID-19 ដោយភ្ជាប់ជាមួយសារដ៏វែង ដល់អ្នកដែលបារម្ភពីពួកគេទាំងអស់ថា៖ «បន្ទាប់ពីនៅដាច់ដោយឡែកគ្នារយៈពេល ១សប្ដាហ៍ជាង ទីបំផុត Matthew និងខ្ញុំក៏បាននៅជុំគ្នាវិញហើយ។

ប្រការនេះកាន់តែធ្វើពួកយើងទាំង ២ មានក្ដីសង្ឃឹមកាន់តែច្រើន ហើយយើងក៏សប្បាយចិត្តដែរ។» ក្រៅពីបង្ហាញអារម្មណ៍រីករាយដែលបានវិលជុំគ្នា Lydia ក៏បានប្រាប់ពីអាការៈរបស់ខ្លួនដែរថា ក្រោយពេលនាងមកដល់មន្ទីរពេទ្យភ្លាមៗ រោគសញ្ញាគ្រុនផ្ដាសាយក្នុងខ្លួននាងក៏បាត់។ អត់ឈឺ ក អត់ស្ទះៗ អត់ក្អកទេ តែនាងគ្រាន់តែក្ដៅខ្លួន ឡើងកម្ដៅដល់ ៣៧-៣៨អង្សារ។

លទ្ធផល X-Ray វិញក៏បានបង្ហាញថាសួតរបស់នាង គ្មានរោគសញ្ញាអ្វីខុសប្រក្រតីដែរ។ នាងគិតថា ខ្លួនបានធូរស្រាលជាងមុនហើយ។ ប៉ុន្តែទោះជាយ៉ាងណា ឈានដល់ថ្ងៃបន្ទាប់ គ្រូពេទ្យស្នើសុំឲ្យមានការ Scan មួយទៀត ហើយលទ្ធផលត្រឡប់មកវិញ និងបង្ហាញថាមេរោគចាប់ផ្ដើមធ្វើទុក្ខក្នុងសួត។

ប៉ុន្តែទោះបីពិបាកយ៉ាងណា នាងនៅតែស៊ូជានិច្ច ដើម្បីប្រឆាំងនូវការឆ្លងបន្តទៀត។ បន្ថែមពីលើនោះ នាងក៏បានសរសើរការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យផងដែរ។ នាងនិយាយថា គ្រូពេទ្យទាំងអស់ដេកនៅមន្ទីរពេទ្យ ហើយមិនបានទៅផ្ទះអស់រយៈពេលយូរថ្ងៃមកហើយ។ ជាមួយគ្នានោះ Lydia ក៏បានស្នើឲ្យគ្រប់គ្នានៅផ្ទះ ប៉ុន្តែបើមានការត្រូវតែចេញ ត្រូវតែការពារខ្លួនឲ្យបានល្អ និងចៀសវាងទៅកន្លែងមនុស្សច្រើនផ្ដុំគ្នា៕

 

 

ដកស្រង់ពី៖Sabay