បណ្តាញសង្គម

BTS ផ្ដល់កម្លាំងចិត្តពេញទំហឹងដល់អ្នកគាំទ្រជុំវិញពិភពលោកឲ្យស៊ូប្រឆាំងនឹង COVID-19

វីដេអូ Update ថ្មីរបស់ BTS នៅលើគណនី YouTube "BANGTAN Bomb" ពួកគេបានផ្ដល់នូវកម្លាំងចិត្ត និងក្ដីសង្ឃឹមដល់អ្នកគាំទ្ររបស់ខ្លួន

ពិសេសបង្ហើបអារម្មណ៍ពិតពេលត្រូវកាត់បន្ថយការងារមួយរយៈឆ្ងាយពី ARMY ដើម្បីបង្ការមេរោគឆ្លង COVID-19។ ដោយសារមូលហេតុចម្បង ពីករណីឆ្លងមេរោគសាហាវមួយនេះ BTS ត្រូវតម្រូវឲ្យនៅក្នុងកន្លែងស្នាក់ មិនអាចចេញក្រៅបានដាច់ខាត។ ផ្ដើមដំបូង RM បាននិយាយថា បង្ហាញមុខពេលនេះ គឺដោយសាវិទ្យាស្ថានសុខាភិបាល Cadets Of Korea Armed Forces Nursing Academy បានជ្រើស BTS ជាអ្នកផ្ញើសារលើកទឹកចិត្តជាពិសេសដល់ ARMY ទាំងអស់ជុំវិញពិភពលោក ឲ្យមានកម្លាំងចិត្តតស៊ូប្រឆាំងនឹងមេរោគ COVID-19។

J-Hope បន្ត៖ «ពួកយើងសូមអរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ និងអ្នកដែលស៊ូប្រឆាំងនឹងមេរោគមួយនេះ ក្នុងការការពារឲ្យមានសុវត្ថិភាពសម្រាប់ជីវិតរស់នៅ»។

Jin និយាយ៖ «យើងដឹងច្បាស់ជាងពេលណាៗទាំងអស់ថាតើជីវិតប្រចាំថ្ងៃយើងរាល់គ្នាមានន័យយ៉ាងណានាពេលកន្លងមក។ ឈរនៅលើឆាក ហើយគ្មានអ្នកណាអង្គុយពីមុខ យើងទទួលស្គាល់ហើយថាគ្រប់ពេលនៅជាមួយអ្នកគ្រប់គ្នាមានតម្លៃយ៉ាងណា»។

Suga៖ «COVID-19 បានបិទការធ្វើដំណើរគ្រប់ទីកន្លែង ហើយមនុស្សត្រូវរក្សាគម្លាតពីគ្នាជាដាច់ខាត។ ខ្ញុំគិតថាវាជារឿងពិបាកបំផុត ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍ថាកាន់តែឃ្លាតឆ្ងាយ»។

Jimin៖ «ខ្ញុំជឿជាក់ថា យើងនឹងស៊ូដោយជោគជ័យជាមួយនឹងឥទ្ធិពលនៃទំនាក់ទំនងរបស់យើង»។ Jungkook៖ «មានពេលដែលយើងត្រូវការភាពជឿជាក់ស្មោះត្រង់ ជាងការសង្ស័យ ផ្ដល់នូវការខ្វល់ បារម្ភឲ្យច្រើនជាងការខឹងសម្បារ។ ក្នុងនាមជាប្រជាជនរបស់ប្រទេសកូរ៉េ ក៏ដូចជាពិភពលោក BTS នឹងស៊ូចំពោះពេលវេលាមួយនេះជាមួយអ្នកទាំងអស់គ្នា»។

V៖ «ខ្ញុំសង្ឃឹមថា យើងនឹងអាចជួបអ្នកដែលយើងស្រឡាញ់ ចែកអាហារគ្នាញ៉ាំ និយាយលេងជាមួយគ្នា។ ខ្ញុំសង្ឃឹមថាយើងអាចច្រៀង និងមានពេលរីករាយសប្បាយជាមួយអ្នកគ្រប់គ្នាបន្តទៀតក្នុងពេលឆាប់ៗ»។

RM ក៏បាននិយាយដែរថា៖ «អ្នកទាំងអស់គ្នា រង់ចាំអ្វីៗគ្រប់យ៉ាងនឹងវិលមកសភាពដើម ហើយប្រឹងស៊ូទាំងអស់គ្នា»។ ជាមួយគ្នានោះ RM ក៏បាន Mention បន្តទៅកាន់ Son Heung Min (កីឡាករបាល់ទាត់លំដាប់ពិភពលោក និងជានិមិត្តរូបម្នាក់ប្រចាំប្រទេសកូរ៉េ) មកបន្តផ្សព្វផ្សាយ ឬចេញសារលើកទឹកចិត្ត ផ្ដល់ក្ដីសង្ឃឹមទៅកាន់ពិភពលោក។ យ៉ាងណាមិញ ទោះបី BTS មិនបានជួបផ្ទាល់ជាមួយ ARMY ក៏មិនមែនមានន័យថា ពួកគេត្រូវឃ្លាតឆ្ងាយពីគ្រប់គ្នាដែរ។

ពួកគេនៅតែនៅជាប់ជាមួយអ្នកគាំទ្រ ពិសេសតាមរយៈការបង្ហាញវីដេអូ Reaction ផ្សេងៗ ជាអ្វីដែលអ្នកគាំទ្រពួកគេស្រឡាញ់៕

ដកស្រង់ពី៖ Sabay