Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាយ សៀរ៉ា បញ្ចេញ​រឿង​អន់ចិត្ត​នឹង​ម្ចាស់​ផលិតកម្ម​ភាពយន្ត និង​ខារ៉ាអូខេ

  • បោះពុម្ព

តារាសម្ដែងល្បីឈ្មោះម្នាក់នៅអំឡុងឆ្នាំ២០០៥ គ្រាដែលរូបបានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង គឺលោក សាយ ស៊ីរ៉ា បានអន់ចិត្តនឹងម្ចាស់ផលិតកម្មភាពយន្ត និងខារ៉ាអូខេខ្លះ បន្ទាប់ពីទីផ្សារសិល្បៈរបស់លោកស្ងាត់ឈឹងនៅដើមឆ្នាំ២០២០ នេះ។

លោកមើលឃើញថា ម្ចាស់ផលិតកម្មបានផ្ដល់ឱកាសដល់ក្មេងជំនាន់ក្រោយខ្លាំងពេក ស្ទើរតែផាត់ចោលនូវតារាសម្ដែងចាស់វស្សាដូចជារូបលោក និងមិត្តរួមអាជីពជាច្រើនរូបទៀតដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈស្រករគ្នានោះ។

តារាសម្ដែងរូបសង្ហាដែលប្រិយមិត្តស្ទើរតែភ្លេចមុខលោកទៅហើយនោះ បានប្រាប់ពីស្ថានភាពសិល្បៈផ្ទាល់ខ្លួនរបស់លោកថា សកម្មភាពសម្ដែងនៅដើមឆ្នាំ២០២០ គឺបាត់ឈឹងតែម្ដង តែលោកនៅអាចទទួលអាហ្វែច្រៀងតាមរោងការ និងកម្មវិធីផ្សេងៗម្ដងម្កាល ខណៈរូបលោកពឹងផ្អែកទាំងស្រុកលើចំណូលពីសិល្បៈ៖"ខ្ញុំគិតថាឲ្យពួកខ្ញុំដើរជាតួបង ឬជាតួរងក៏បាន តែគេត្រូវការតែតួថ្មីៗព្រោះថោក"។

រស់នៅក្នុងអាជីពជាតារាសម្ដែង និងចម្រៀងលេចងើបៗជាង១៥ឆ្នាំ ស៊ីរ៉ា នៅតែមានចិត្ដស្រឡាញ់អាជីពមួយនេះ ដោយលោកសំណូមពរដល់ម្ចាស់ផលិតកម្មទាំងអស់គួរទទួលយកតារាគ្រប់វ័យ និងគ្រប់ជំនាន់ទៅសម្ដែងរួមគ្នា ព្រោះតារាថ្មីខ្លះមានរូបសម្បត្តិស្អាត ប៉ុន្តែសមត្ថភាពសម្ដែងនៅខ្សោយដែលពេលខ្លះអ្នកដឹករឿងប្រាប់ពីតិចនិកសម្ដែងតែម្ដង មិនដូចរូបលោក ឬតារាគេបានចេញពីសាលាឡើយ។

លោក សាយ សៀរ៉ា បានបញ្ចេញសមត្ថភាពសម្ដែងលេចធ្លោជាច្រើនតាមរយៈរឿងភាគដូចជា៖ រឿង”នាងនាថបាត់ដំបង” និងរឿង"លេខាថ្មី”របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ដ ព្រមទាំងបានសម្ដែងជាតួឯកក្នុង M V និងបទចម្រៀងខារ៉ាអូខេរាប់រយបទទៀត៕

 

ដកស្រង់ពី៖ Sabay