បណ្តាញសង្គម

Yunho ត្រៀមបញ្ចេញម៉ាសច្នៃថ្មី អាចឲ្យអ្នកប្រើផឹកទឹកបានដោយមិនបាច់ដោះចេញ

ជាដំណឹងល្អមួយទៀតមនុស្សគ្រប់គ្នាដែលត្រូវពាក់ម៉ាសជាចាំបាច់ការពារមេរោគផ្សេងៗដែលគំរាមកំហែងជីវិតរស់នៅប្រចាំថ្ងៃ ព្រោះថា Yunho (មេក្រុម TVXQ) បានបង្កើតម៉ាសច្នៃថ្មី ដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកពាក់។

រម្លឹកត្រឡប់ទៅកាលពីថ្ងៃទី ០៣ ខែមីនា Yunho បានចុះឈ្មោះប័ណ្ណប៉ាតង់ក្នុងការចេញលក់ម៉ាសច្នៃថ្មី ដែលអាចផ្ដល់នូវផាសុកភាពខ្ពស់ដល់អ្នកប្រើ ពេលត្រូវការផឹកទឹក ដោយមិនចាំបាច់ដោះម៉ាសចេញ។ ជាក់ស្ដែងនៅថ្ងៃទី ១៦ ខែមីនា លោកក៏បានទទួលលិខិតអនុញាតិជាផ្លូវការ។

ជាក់ស្ដែង ម៉ាសម៉ូដថ្មីនេះជាគំនិត និងរួមគ្នាច្នៃដោយ Yunho ផ្ទាល់ និង Not Shin Hyun។ ដូចឃើញក្នុងរូបខាងលើស្រាប់ ម៉ាសប្រភេទនេះ ត្រូវបាន Design ដោយមានប្រឡោះចំកណ្ដាលមានគម្របអាចបើ ឬបិទ ហើយកន្លែងនោះហើយដែលអាចឲ្យអ្នកប្រើញ៉ាំទឹកបានដោយងាយ ទាំងពាក់ម៉ាសជាប់ដដែល៕

ដកស្រង់ពី៖ Sabay