បណ្តាញសង្គម

ហេង កែវ​នីតា កាន់​តែ​ស្រស់​ស្អាត ក្រោយ​ចេញ​បង្ហាញ​ម៉ូដ​រ៉ូប​រាត្រី​ស្អាត​ៗ​សម្រាប់​នារី​គីឡូ ៥០-៦០

កញ្ញា ហេង កែវនីតា ដែលប៉ុន្មានខែមុនបានបង្ហាញខ្លួនជាមួយរូបរាងធាត់ឡើងគីឡូនោះ ឥឡូវស្រាប់តែបង្ហាញភាពស្រស់ស្អាតជាថ្មី ក្រោយគេមើលឃើញថា កញ្ញា បានវិលមកសភាពដើមវិញហើយ ហើយនាងបានចេញមុខមកបង្ហាញរ៉ូបស្អាតៗសម្រាប់នារីដែលមានគីឡូពី ៥០-៦០។

ហេង កែវនីតា កាលពីប៉ុន្មានខែមុន បានលេចវត្តមានក្នុងមង្គលការរបស់អ្នកនាង ស៊ឹម សូលីកា ជាពេលដែលគេមើលឃើញថា នាងហាក់ឡើងគីឡូប្លែក ត្បិតថា ទម្រង់មុខនាងឡើងពេញមើលស្ទើរមិនចង់ស្គាល់។ ប៉ុន្តែឥឡូវស្ថានភាពនោះបានវិលមកប្រក្រតីវិញហើយ ក្រោយគេឃើញថា នាងឥឡូវកាន់តែស្រស់ស្អាត និងសិចស៊ីទាក់ភ្នែក ក្រោយពីនាងបានចេញមកលក់សំលៀកបំពាក់តាមអនឡាញ។

តារាស្រី បានបង្ហាញភាគច្រើនអំពីសំលៀកបំពាក់សម្រាប់គេងយប់របស់ស្ត្រី ពិសេសគឺរ៉ូប ដែលនាងបានបង្ហាញជូនជាច្រើនម៉ូដ ច្រើនពណ៌សម្រាប់មិត្តនារីទាំងឡាយ។ ពិសេសឈុតមួយចំនួនខាងក្រោមនេះ គឺសម្រាប់អ្នកមានគីឡូខ្លួនចាប់ពី ៥០-៦០ គីឡូក្រាម ដែលសុទ្ធតែស្អាតៗ ទាំងម៉ូដ ទាំងពណ៌ និងសូម្បីតែម្នាក់ដែលក្រាលគ្របដោយឈុតទាំងនោះ ក៏មើលទៅស្រស់ស្អាតទាំងព្រមដែរ។ តោះ...ទស្សនា និងរើសម៉ូដទាំងអស់គ្នា!!!

ដកស្រង់ពី៖Sabay