បណ្តាញសង្គម

រៀបការហើយ​ So Ji Sub ត្រូវដឹកដៃប្រពន្ធ​មក​នៅផ្ទះ​ថ្មី និង​ក្លាយជា​អ្នកជិតខាងរបស់ BTS

យោងតាមព័៏ត៌មានផ្សាយថ្ងៃទី ០៧ ខែមេសានេះ So Ji Sob តារាសម្ដែងកំពូលប្រចាប្រទេសកូរ៉េ បានទិញអគារស្នាក់នៅដ៏ប្រណីត «The Hill» ក្នុងតំបន់ Hannam ទីក្រុងសេអ៊ូល។

ព័ត៌មាននេះចេញផ្សាយក្រោយផលិតកម្មរបស់ Ji Sub ប្រកាសថាលោកបានរៀបការស្របច្បាប់ជាមួយនឹង Cho Eun Jung។ ដូចនេះមានន័យថាផ្ទះនេះ លោកទិញទុកសម្រាប់ជាផ្ទះអាពាហ៍ពិពាហ៍ជាមួយនឹងប្រពន្ធ។ អគារស្នាក់នៅមួយកន្លែងនោះត្រូវបានគេដឹងថា Ji Sub ចំណាយលុយទិញតាំងពីខែមិថុនា ឆ្នាំ ២០១៩។ ប្រភពដែលទទួលព័ត៌មានបានពីភ្នាក់ងារអចលនទ្រព្យ ឲ្យដឹងដែរថា ផ្ទះនោះមានតម្លៃដល់ទៅ ៦,១ពាន់លានដុល្លារ (ជិត ៥លានដុល្លារ) ហើយJi Sub ទិញដោយប្រើលុយសុទ្ធទាំងបាច់ៗ។

និយាយពីទំហំផ្ទះវិញគឺ ៣០២,៥៣ម៉ែត្រការ៉េ ជាមួយនឹងផ្ទែបន្ទប់ក្នុងទំហំ ២៣៣,១២ម៉ែត្រការ៉េ។ សរុបមកវិញ Ji Sub ក្លាយជាម្ចាស់អចលនទ្រព្យម្នាក់ទៀតប្រចាំ អគារខុនដូ The Hill ហើយ ហើយលោកក៏នឹងក្លាយជាអ្នកជិតខាងរបស់សមាជិក BTS ក៏ដូចជា Kim Tae Hee, Bi Rain, Ahn Sung Gi, Han Hyo Joo, តារាចម្រៀង Lee Seung Chul និងតារាល្បីផ្សេងទៀត៕

 

ដកស្រង់េពី៖ Sabay