Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាន់តែស្រស់ស្រាយអារម្មណ៍! Galaxy ប្រកាសចេញបទចម្រៀងថ្មីៗរាល់ថ្ងៃ

  • បោះពុម្ព

ផលិតកម្ម Galaxy សម្រេចបន្តចេញបទចម្រៀងថ្មីៗនៅលើទំព័រFacebook និង YouTube ផ្លូវការរបស់ខ្លួន ក្រោយពីមើលឃើញថាវីដេអូបទចម្រៀងដែលបានបង្ហោះជាបន្ដបន្ទាប់គ្នានោះ ទទួលបានការគាំទ្រលើសលប់។

កវីនិពន្ធបទចម្រៀងប្រចាំផលិតកម្ម Galaxy លោក យឹម តាស្រង់ និយាយថា បទចម្រៀងរបស់តារាចម្រៀងពីររូប គឺកញ្ញា តន់ ច័ន្ទសីម៉ា និងអ៊ុក សុវណ្ណារី មានភាពលេចធ្លោ ដោយតែមានអ្នកចូលទស្សនារបស់នាងច្រើន។ តាស្រង់ បន្ថែមថា លោកនៅមានបទចម្រៀងក្នុងដៃជាង ១០បទទៀត ហើយកំពុងនិពន្ធថ្មីបន្ថែមទៀតដើម្បីរក្សាលទ្ធភាពមួយថ្ងៃចេញបទចម្រៀងមួយបទដោយមិនកំណត់រយៈពេលឈប់ឡើយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ត។

កវីនិពន្ធរូបនេះធ្លាប់ប្រាប់ Sabay ថា ក្រោយបញ្ចប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមួយថ្ងៃ ផលិតកម្មកំណត់ចេញបទចម្រៀងមួយបទក្នុងមួយថ្ងៃរយៈពេលមួយខែពេញ ទើបបញ្ចប់ចូលគម្រោងថ្មី។ ប៉ុន្ដែគិតមកដល់ពេលនេះ ផលិតកម្មហាក់ចង់ប្ដូរជំហរវិញដោយមើលឃើញថាវីដេអូដែលបានបង្ហោះទទួលបានលើសការរំពឹងទុក។

យឹម តាស្រង់៖ "ឥឡូវអត់កំណត់ទេបង យើងនៅចេញរហូត។ យើងព្យាយាមធ្វើអ្វីដែលថ្មី ហើយប្លែកដើម្បីបន្តបម្រើអារម្មណ៍អ្នកស្ដាប់ ហើយបទចម្រៀងចេញក្រោយទៀតនេះ ទុកឲ្យអ្នកស្ដាប់គាត់វិនិច្ឆ័យខ្លួនឯងចុះ"។ តារាចម្រៀងបីរូប ដែលកំពុងចូលមកអង្រួនអារម្មណ៍ប្រិយមិត្ដ ជាពិសេសមិត្ដយុវវ័យ គឺកញ្ញាតន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី និងធៀន បុរី។

បទម្រៀងដែលពួកគេទទួលបានការគាំទ្រច្រើនក្នុងរយៈពេលចុងក្រោយនេះ គឺមានដូចជាបទ៖ "ជាង៣០០ថ្ងៃ" "ស្ដាប់ទឹកភ្នែកហូរពីរោះម្ល៉េះ" "ស្រីៗសម័យឥឡូវ។ នៅទំព័រ Youtube របស់ផលិតកម្មGalaxy មានវីដេអូបទចម្រៀងថ្មីៗជាង១០០បទ៕

ដកស្រង់ពី៖ Sabay