បណ្តាញសង្គម

Motorola កែប្រែភ្លាមៗ ក្រោយធ្វើឲ្យអ្នកគាំទ្រខកចិត្តនឹងទូរសព្ទតម្លៃ ១ពាន់ដុល្លារ

Motorola Edge+ គឺជាស្មាតហ្វូនថ្មីមួយលើទីផ្សារឆ្នាំ ២០២០ ដែលមានតម្លៃខ្ទង់ ១០០០ដុល្លារ (តម្លៃនៅសហរដ្ឋអាមេរិក)។

យ៉ាងណាក្ដី Motorola បានសន្យាថានឹងផ្ដល់ការអាប់ដេត Software ធំតែមួយលើកប៉ុណ្ណោះសម្រាប់ស្មាតហ្វូននេះ ដែលវាធ្វើឲ្យអ្នកគាំទ្រខកចិត្តខ្លាំងបើប្រៀបនឹងតម្លៃដែលគេបានចំណាយ។ចុងក្រោយនេះ Motorola បានធ្វើការកែប្រែឡើងវិញ ដោយសន្យាថានឹងផ្ដល់ការអាប់ដេត Software ធំពីរលើកសម្រាប់ Motorola Edge+ ដែលមានន័យថាវានឹងទទួលបានការអាប់ដេតឡើងទៅកាន់ Android 11 ផង និង Android 12 ផង។

Motorola Edge+ មានចំណុចលេចធ្លោមួយចំនួនដូចជាអេក្រង់មាន Refresh Rate 90Hz, មានថ្មទំហំ ៥០០០ mAh អាចសាកថ្មដោយមិនប្រើខ្សែ និងមានកាមេរ៉ាមេទំហំធំដល់ ១០៨MP ជាដើម៕

ដកស្រង់ពី៖sabay