Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គង់ សុ​ជាតិ​បង្ហាញ​សា​រមួយសំដៅ​ទៅ​អ្នក​ណា​! ទើប​ចាក់​ដោត​បែប​នេះ

  • បោះពុម្ព

អ្នកនាង គង់ សុជាតិ ចាប់តាំងពីមុននេះ មានព័ត៌មានផ្ទុះរឿង លោកជា វិបុល និង ចាន់ កែវនិមល មានបញ្ហារឿងតំណែង កម្មវិធី មិនដែលតតប អ្វីអោយជាសញ្ញាគិត សម្រាប់ទស្សនិកជន។

ទើបតែមុននេះ អ្នកនាង បានសរសេរសារមួយចំនួននៅលើបណ្តាញសង្គមផ្ទាល់ខ្លួនហើយ បង្កប់នូវអត្ថន័យគួរសម ប្រដូចទៅអោយមនុស្សម្នាក់ តាមការសន្និដ្ឋាន។ ជុំវិញរឿង រ៉ាវ ចាន់ កែវនិមល បន្តបាត់វត្តមាន នៅស្ថាប័នធំ ហើយបែកដៃគូនៅតែមានការជជែកសួរនាំ ចង់ដឹកថាចេញពីដើមចមអ្វី បានជាឈានដល់បំបែកដៃគូគ្នា ដែលមានកម្មវិធីកន្លងមក។

បើក្រឡេកទៅមើល អ្នកនាង គង់ សុជាតិ វិញឃើញថា អ្នកនាងបន្តដឹកដៃស្វាមី ដំណើរការកម្មវិធី តន្ត្រីផ្សាយផ្ទាល់មួយ កាលពីចុងសប្តាហ៍កន្លងទៅ ។

ពួកគេរំលេចឈុត បៃតងខ្ចី លក្ខណៈគូស្នេហ៍ ថតរូបកាន់ដៃគ្នាញញឹម ដូចគូស្នេហ៍គ្រាដំបូង។ មិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាង គង់ សុជាតិ បង្ហោះពាក្យជាច្រើនឃ្លាថា «កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើអោយដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស់ ត្រូវចាំថាមនុស្សក្លាហានអាចលះបង់គ្រប់យ៉ាងដើម្បីទទួលបានភាពជោគជ័យតែមិនមែនមានន័យថា ត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស់ដើម្បីទទួលបាននូវភាពជោគជ័យតែមួយមុខនោះទេ»៕

ដកស្រង់ពី៖ កោះសន្ដិភាព