បណ្តាញសង្គម

MG នាំរថយន្ត SUV ស៊ីវិល័យថ្មី មកកាន់កម្ពុជាជាផ្លូវការ

ដើម្បីដើរឲ្យទាន់ភាពទាន់សម័យនិងបែបសង្គមអភិជន រថយន្តម៉ាកយីហោ MG តែងតែអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗក៏ដូចកែច្នៃរូបរាងរបស់ខ្លួនជិតមួយសតវត្សមកហើយ។

ចំពោះនិន្នាការចុងក្រោយដែលនាំមកដោយរថយន្ត MG HS គឺជាប្រភេទ SUV ដែលស៊ីវិល័យឥតខ្ចោះមានសមត្ថភាពខ្ពស់ក្នុងការរក្សានូវតុល្យភាពដ៏ល្អប្រណីតនិងបែបស្ព័រ។ បច្ចុប្បន្ននេះរថយន្ត MG HS បានបង្ហាញរូបរាងដ៏ថ្មីសន្លាងរបស់ខ្លួននៅបន្ទប់ តាំងបង្ហាញដែលមានទីតាំងនៅផ្លូវសហព័ន្ធរុស្សី MG Cambodia។រថយន្តថ្មីសន្លាងបែបក្លាសិក មួយនេះបានដំឡើងចេញពីបងប្រុសរបស់វាគឺ MG ZS ជាមួយនឹងប្រសិទ្ធភាពខ្ពស់រូបរាងស្រស់សង្ហា និងមានភាពជឿនលឿនខាងផ្នែកបច្ចេកវិទ្យាបូករួមនិងការសន្សំសំចៃខ្ពស់ថែរក្សាបរិស្ថានដែលសក្ដិសមឥតខ្ចោះជាមួយនឹងបរិបទសម័យទំនើប។

បរិក្ខារខាងក្នុងបំពាក់ដោយពូកស្បែកពណ៌ Camel ដែលសក្តិសមជារថយន្តប្រណីតសម្រាប់បច្ចុប្បន្ននេះតែម្ដងព្រោះដំបូល កញ្ចក់មួយផ្ទាំងធំខាងលើនេះអាចធ្វើឲ្យអារម្មណ៍អ្នកប្រើប្រាស់មានភាពធូរស្រាលក៏ដូចជាសោយសុខជាមួយនឹងកៅអីស្រោបស្បែកល្អកម្រិតខ្ពស់និងមានមុខងារបញ្ចេញកម្ដៅផងដែរ។ ចំពោះកៅអីមុខទាំង ២ គឺអាចបញ្ជាបានដោយប្រព័ន្ធអេឡិចត្រូនិកតាមការចង់បានរបស់អ្នកប្រើ។

កៅអីផ្នែកកណ្ដាលទូលាយហើយមានប្រឡោះសម្រាប់ដាក់កៅអីទារកដែលងាយស្រួលសម្រាប់គ្រួសារដែលមានកូនតូច និងផ្នែកខាងក្រោយអាចដាក់ឥវ៉ាន់បានមួយចំនួនធំ។ MG HS បំពាក់ដោយប្រអប់លេខអូតូ ៧ លេខនិងមានម៉ាស៊ីនសាំងស៊ីឡាំង ៤ ចំណុះ ១,៥ លីត្រ កម្លាំង ២៣០សេះ ហើយក្នុង ១០០ គីឡូម៉ែត្រ ស៊ីសាំងប្រមាណជាង ៨ លីត្រ។

បញ្ឆេះម៉ាស៊ីនដោយ Smart Key មានអេក្រង់ Touch Screen ១០អ៊ីញ បញ្ចេញរូបភាពបានច្បាស់ ក៏ដូចជាអាចបញ្ជាមុខងារម៉ាស៊ីនត្រជាក់ ភ្ជាប់ Bluetooth ពីទូរសព្ទជាមួយរថយន្តបានដែរ។យ៉ាន់ស្ព័រអាលុយមីញ៉ូមធំបំផុត ១៨អ៊ីញធ្វើឲ្យការបើកបរលើផ្លូវកាន់តែងាយស្រួលមិនថាផ្លូវនោះរដាក់រដុបយ៉ាងណាទេ។

ចង្កៀងបំពាក់គជ់ចាំងពន្លឺច្បាស់ល្អហើយកម្រិតពន្លឺមិនបែកសាចធ្វើឲ្យប៉ះពាល់ភ្នែកអ្នកបើកបរបញ្ច្រាស់ទិសគ្នាហើយនៅមានបំពាក់ដឺម៉ី LED ស៊ីភ្លើងតិចកាច់ម៉ូដតាមចង្កៀងផងដែរ។ ចំណែកឯប្រភេទអំពូលកាត់អ័ព្ទសម្រាប់បំភ្លឺផ្ទៃជិតរថយន្តផ្នែកមុខអមព័ទ្ធជាមួយស៊ុមក្រូម៉េដ៏ចែងចាំងហើយអមមកដោយការរចនាប៉ាណាបែបក្រូម៉េប្រឡោះធំៗចំពោះផ្នែកខាងមុខរបស់ MG Hsដែលអាចឲ្យខ្យល់ចូលទៅជួយកាត់បន្ថយកម្ដៅម៉ាស៊ីនបានមួយផ្នែកធំ។

អ្វីដែលកាន់តែពិសេសសម្រាប់រថយន្ត MG HSនេះគឺបានទទួលស្តង់ដារសុវត្ថិភាពកម្រិតផ្កាយ ៥ ពី Europe-NCAP រួចមកហើយ។អតិថិជនទាំងអស់គ្នាអាចមកទស្សនារូបរាងថ្មីសន្លាងរបស់រថយន្តមួយនេះនៅបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន MG៕

ដកស្រងពី៖sabay