Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូច ស្រីលក្ខណ៍ដើរដល់ផ្លូវបែកបាក់ជាមួយប្តីក្លាយជាអ្នកមេម៉ាយ

  • បោះពុម្ព

រយៈពេលច្រើនខែមកហើយ ដែលអារម្មណ៏ពិតរបស់ទូច ស្រីលក្ខណ៍ចាក់ដោតទៅដោយភាពតប់ប្រមល់ ព្រោះក្នុងសេចក្តីពិតនៃចិត្តរបស់អ្នកនាង និងជីវិតប្តីប្រពន្ធបានបំបែកគ្នាយូរទៅហើយ ។

ចំណែករឿងរ៉ាវមួយនេះមិនមានអ្នកណាហ៊ានជជីកសួរនាំនាងឡើយ បើទោះខំញញឹម តែខាងក្នុងអាចថា មិនល្អ ។ ទូច ស្រីលក្ខណ៍ រមែងបង្ហាញនូវភាពស្រស់ស្រាយជាមួយកូនប្រុស កម្របង្ហោះសន្លឹករូបថតណាដែលមានការពាក់ព័ន្ធជាមួយស្វាមីជនជាតិបរទេសដូចមុន ។ ជុំវិញបញ្ហាស្នេហាមានការរង្គោះរង្គើបានកកើតឡើងយូរទៅហើយ ដោយមានម្តងម្កាលមានការលេចឭព័ត៌មានដែរ ។

ប៉ុន្តែអ្នកនាងនៅតែខិតខំការពារភាពរឹងមាំនៃគូជីវិតប្តីប្រពន្ធ ។ ក្រោយមកកម្រនូវភាពផ្អែមល្ហែមដាក់គ្នា រវាងស្វាមី ឃើញតែនាងនៅជាប់ជានិច្ចជាមួយកូនប្រុសបណ្តូលចិត្តទៅវិញ ។

យ៉ាងណាទើបតែមានការចាប់អារម្មណ៍ ដែលអ្នកនាងបានសរសេរពាក្យពេចន៍ច្បាស់ៗ លើបណ្តាញសង្គមនាងថា «ម៉េម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរងការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថា ជីវិតរស់នៅដើម្បីអ្នកណា ដើម្បីខ្លួនឯង ឬក៏ដើម្បីតែខ្លាចគេនិយាយថា ម៉េម៉ាយ ក្រោកឈរទៅម៉េម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុត គឺរស់នៅកុហកខ្លួនឯងថា ខ្លួនឯងមានក្តីសុខ និងសុភមង្គល រស់នៅអោយថ្លៃថ្នូរ អោយស្អាត មានមុខរបររកស៊ី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបើគេមើលងាយមុននឹងក្រោយគេគង់តែខ្មាសយើងដោយឯកឯង វាជាការពិត »៕

ដកស្រង់ពី៖កោះសន្ដិភាព