Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តោះ...ត្រៀមខ្លួន​ទៅភ្លក់អាហារនៅផ្ទះព្រាប សុវត្ថិ !

  • បោះពុម្ព

ភោជនីយដ្ឋាន"ផ្ទះ ព្រាប សុវត្ថិ" នឹងបើកជាផ្លូវការនៅដើមសប្ដាហ៍ទី៤ នៃខែឧសភា នេះហើយ។

ភោជនីយដ្ឋានរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស មាស រូបនេះ នឹងមានបម្រើជូននូវបុកល្ហុង និងម្ហូបខ្មែរជាង១០មុខទៀតប្រកបដោយអនាម័យ និងរសជាតិឆ្ងាញ់ ឆ្លងកាត់ពីការភ្លក់រសជាតិដោយផ្ទាល់ពីលោកព្រាប សុវត្ថិ មុនដាក់ជូនភ្ញៀវ។

លោក ព្រាប សុវត្ថិ និយាយទាំងទឹកមុខញញឹមញញែមថា មុខម្ហូបដែលហាងលោកនឹងបម្រើជូនភ្ញៀវនេះ គឺសុទ្ធតែជាមុខម្ហូបដែលលោកចូលចិត្ត ហើយគ្រួសារលោកក៏ពិសាស្ទើររាល់ថ្ងៃដែរ។លោកធ្លាប់ធ្វើការនៅហាងធំៗ និងបានដើរភ្លក់រសជាតិមុខម្ហូបជាច្រើនទាំងក្នុង និងក្រៅប្រទេស ទើបលោកជឿជាក់ថាមុខម្ហូបបែបខ្មែរដែលលោកជ្រើសរើសមកធ្វើនៅក្នុងហាងរបស់លោកនេះ នឹងពេញចិត្ត ឬត្រូវមាត់អតិថិជន។

ព្រាប សុវត្ថិ៖ "ខ្ញុំបើកនេះតាមសំណូមពររបស់បងប្អូន ព្រោះមានអ្នកគាំទ្រខ្លះចង់មកហូបនៅទីនេះផ្ទាល់ រហូតដល់មានបងប្អូនខ្លះសុំទិញបន្លែបន្ដពីយើងដែលទិញពីផ្សារមកហ្នឹងទៅធ្វើម្ហូបញ៉ាំទៀត ព្រោះគាត់ថាចង់ដឹងយើងនឹងរស់នៅ និងហូបចុកយ៉ាងម៉េច"។

ភោជនីយដ្ឋានដែលលោកដាក់ឈ្មោះថា "ផ្ទះ ព្រាប សុវត្ថិ" បានបើកសាកល្បងម្ដងរួចហើយ កាលពីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២០។ កាលណោះហាងនេះមានតែបុកល្ហុងមួយមុខប៉ុណ្ណោះ ដែលបុកដោយចុងភៅមកពីថៃ ហើយមានអ្នកកុម្ម៉ង់ញ៉ាំច្រើន។ ក្រោយមកហាងនេះក៏ផ្អាកបណ្ដោះអាសន្នដើម្បីរៀបចំសេវាបម្រើ និងដឹកជញ្ជូនឲ្យបានល្អ ព្រមទាំងរៀបចំមុខម្ហូបលក់បន្ថែម។

ភោជនីយដ្ឋាន"ផ្ទះ ព្រាប សុវត្ថិ” មានទីតាំងស្ថិតនៅក្បែរវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ភោជនីយដ្ឋានដែលយកផ្ទះលោកផ្ទាល់ធ្វើជាហាងនេះ គឺមានធម្មជាតិស្រស់បំព្រង មានត្រីរ៉ស់យក្សសម្រាប់ទស្សនា កញ្ចុះនៅលើទឹកក្រោមដើមឈើយ៉ាងត្រជាក់ចិត្ត។ នៅជុំវិញភោជនីយដ្ឋានមានផ្លូវធំទូលាយ និងចំណីផ្លូវធំព័ទ្ធជុំវិញដែលងាយស្រួលដល់ការចតយានជំនិះ៕






ដកស្រង់ពី៖ Sabay