Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូន Android លក់ដាច់ជាងគេលើលោក មានតែ ២ម៉ាកនេះប៉ុណ្ណោះ

  • បោះពុម្ព

ទិន្នន័យអំពីទីផ្សារស្មាតហ្វូនលើពិភពលោកប្រចាំត្រីមាសទី ១ ឆ្នាំ ២០២០ ដែលក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics បានចេញផ្សាយ បានបង្ហាញក្នុងចំណោមស្មាតហ្វូន Android លក់ដាច់ជាងគេទាំង ៦ គឺមាន ៤ ជាម៉ាកយីហោ Samsung និង ២ ទៀតជាម៉ាកយីហោ Xiaomi។

Samsung Galaxy A51 ស្ថិតនៅលំដាប់លេខ ១ ដែលមានចំនួនលក់ ៦លានគ្រឿង ស្មើនឹង ២,៣% នៃស្មាតហ្វូន Android ទាំងអស់ដែលលក់បាននៅលើពិភពលោកនៅត្រីមាសទី ១ នេះ។

Galaxy A51 មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ជាពិសេសគឺនៅអឺរ៉ុប និងអាស៊ី។ អ្នកដែលកៀក Galaxy A51 នោះគឺ Redmi 8 របស់ Xiaomi ដែលមានចំនួនលក់ស្មើនឹង ១,៩% នៃទីផ្សារស្មាតហ្វូន Android។ ស្មាតហ្វូននេះមានអ្នកគាំទ្រច្រើននៅឥណ្ឌា និងចិន ហើយក៏កំពុងពេញនិយមនៅក្នុងតំបន់អឺរ៉ុបផងដែរ។

ក្រុមហ៊ុន Strategy Analytics បានបកស្រាយថាការព្រួយបារម្ភអំពីការចំណាយលុយអំឡុងវិបត្តិកូវីដ១៩ ធ្វើឲ្យមនុស្សជាច្រើនសម្លឹងមើលស្មាតហ្វូនតម្លៃធូរ ជាជាងស្មាតហ្វូនតម្លៃថ្លៃ។

ក្នុងចំណោមស្មាតហ្វូន Android លក់ដាច់ទាំង ៦ មានតែ Galaxy S20+ ប៉ុណ្ណោះជាស្មាតហ្វូនលំដាប់ Premium តម្លៃថ្លៃ ដែលមានចំណែកទីផ្សារ ១,៧%។ ស្មាតហ្វូន Android បីទៀតមាន Galaxy A10s, Redmi Note 8 និង Galaxy A20s៕

ដកស្រង់ពី៖sabay