បណ្តាញសង្គម

ដឹងហេតុផលនេះហើយ ច្បាស់ជាលែងចង់ប្រើទូរសព្ទដាក់ម៉ោងរោទ៍

តាំងពីពេលដែលទូរសព្ទបានចាប់កំណើតមក មនុស្សភាគច្រើនចាប់ផ្ដើមប្រើវាជាម៉ោងរោទ៍ជំនួសឲ្យ នាឡិការោទ៍ធម្មតា។ យ៉ាងណាក្ដី ការប្រើប្រាស់នាឡិការោទ៍ធម្មតា ជួយបង្កើតការរស់នៅដែលមានសុខភាពល្អ ជាជាងម៉ោងរោទ៍ទូរសព្ទ។

ចង់ដឹងថាមូលហេតុអ្វី តាមដានដូចខាងក្រោមនេះ ៖

១. ដាក់ទូរសព្ទក្បែរខ្លួនដើម្បីឮម៉ោងរោទ៍ ពិតណាស់អ្នកច្បាស់ជាឆ្លៀតយកទូរសព្ទមកចុចបន្តិចមុននឹងចូលគេងជាមិនខាន។ ពន្លឺភ្លើងពណ៌ខៀវដែលជះចេញពីទូរសព្ទធ្វើឲ្យអ្នកគេងមិនងាយលក់។ គ្រូពេទ្យដំណេកភាគច្រើនណែនាំថា គួរឲ្យភ្នែកសម្រាកពីអេក្រង់ឲ្យបានមួយម៉ោង មុននឹងចូលគេង។

២. មនុស្សមួយចំនួនពេលភ្ញាក់ឡើងកណ្ដាលយប់ តែងគេងមិនងាយលក់វិញ ហេតុនេះក៏នាំឲ្យកើតមានចិត្តចង់យកទូរសព្ទមកចុចលេង ដែលនេះធ្វើឲ្យពួកគេរឹតតែគេងមិនងាយលក់។

៣. ភ្ញាក់ពីព្រលឹមឡើង អ្នកខ្លះស្រវាបិទម៉ោងរោទ៍ទូរសព្ទរួច ក៏ដាក់ទូរសព្ទចុះដើម្បីរៀបចំខ្លួន។ ប៉ុន្តែមានអ្នកខ្លះមិនត្រឹមតែបិទម៉ោងរោទ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើកិច្ចការដទៃទៀត ដូចជាលេង Facebook, ឆែកមើលអ៊ីមែល មុននឹងចាប់ផ្ដើមរៀបចំខ្លួន។ ជាលទ្ធផលធ្វើឲ្យពេលព្រលឹមរបស់អ្នកចាប់ផ្ដើមឡើងដោយប្រញាប់ប្រញាល់ជាទីបំផុត ដោយសារបានខ្ជះខ្ជាយពេលលើរឿងដែលមិនចាំបាច់៕

ដកស្រង់ពី៖sabay