Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

realme 6i តម្លៃ ១៩៩ដុល្លារ មានបច្ចេកវិទ្យាពិសេសមួយជំនួយដល់ការលេងហ្គេមមួយគាប់ចិត្ត

  • បោះពុម្ព

ថ្មីៗនេះមានព័ត៌មានអំពីដំណើរការរបស់ realme នៅអាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទី៥ ក្នុងត្រីមាសទី១ ឆ្នាំ២០២០។

នៅថ្ងៃទី១៦ ខែឧសភានេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការដែលជាអាវុធដ៏ខ្លាំងមួយទៀតដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀតដោយសារឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i ។

realme 6i នេះមកជាមួយទំហំរ៉េម4GB+ទំហំផ្ទុក128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ ១៩៩ដុល្លារតែប៉ុណ្ណោះ។ realme 6i បំពាក់ជាមួយនឹងបន្ទះឈីប MediaTek Helio G80 ផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាហ្គេម “HyperEngine“ ដើម្បីបង្កើនសមត្ថភាពនៅពេលលេងហ្គេម។

លទ្ធផលគឺគុណភាពរូបភាពកាន់តែប្រសើរ និងអត្រា frame មានស្ថិរភាពជាងមុនដែលធ្វើឱ្យ realme 6i លេចធ្លោខ្លាំងខណៈពេលលេងហ្គេម។ ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យប្រសើរឡើងជាមួយ កាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ 48MP – កាមេរ៉ាគោលទំហំ 48MP, ឡេនទូលាយ ១១៩ដឺក្រេ (ទំហំ8MP) ឡេនព្រាលផ្ទៃខាងក្រោយ (ទំហំ2MP) និងឡេនម៉ាក្រូ ៤ស.ម (ទំហំ2MP) ។ នេះរឹតតែអាចដេញតាមលក្ខណៈពិសេសរបស់ម៉ូឌែលផ្សេងទៀតដែលមានជួរតម្លៃលើសពី៣០០ដុល្លារ ។

realme 6i ក៏មានការរចនាម៉ូដពីអ្នករចនាម៉ូដជប៉ុនដ៏ល្បី Naoto Fukasawa ដែលrealme កំពុងព្យាយាមស្វែងយល់ឱ្យកាន់តែជ្រៅទៅក្នុងទីផ្សារយុវវ័យ។

ដកស្រង់ពី៖sabay